ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ម៉ូតូម៉ាក ស៊ុយស៊ុគីស្មាស់ ស៊េរីថ្មី ២០១៨ ចំនួន ១.៦៤៦គ្រឿង ដល់គ្រប់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ដើម្បីយកទៅប្រើប្រាស់ ជាមធ្យោបាយសម្រាប់បម្រើការងារផ្នែកការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ ដែលពិធីនេះធ្វើឡើងនៅក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
ការផ្តល់ជូនម៉ូតូ ដល់បណ្តាប៉ុស្ថិ៍នគរបាលទូទាំងប្រទេសនេះ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និង ជាការលើកទឹកចិត្ត ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបន្តខិតខំថែមទៀត ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកាន់តែល្អ ប្រសើរថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ