កំពង់ធំ ៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២១០៨នេះ លោក វង្ស សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ សន សំនៀង ដែលជាម្ចាស់គណនីហ្វេសប៊ុក យមរាជ លោកីយ៍ ពាក់ព័ន្ធការបង្ហោះព័ត៌មាន ប៉ះពាល់ដល់កិត្តិយសកងកម្លាំងរាជអាវុធហត្ថ។
បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ត្រូវបានដាក់ឲ្យនៅក្រោមការពិនិត្យ ពីបទ បរិហាកេរិ៍តជាសាធារណៈ (តាមបណ្តាញសង្គម ហ្វេសប៊ុក) និងបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមមាត្រា ៣០៥ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រម បង្គាប់ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះសន សំនៀង ទៅពន្ធនាគារខេត្តកំពង់ធំ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ ប្រធានពន្ធនាគារខេត្តកំពង់ធំ ឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។
គួរបញ្ជាក់ថា ជនត្រូវចោទ សន សំនៀង ហៅប្រាក់ ហេង ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ន ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនត្រូវចោទនេះ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ យមរាជ លោកកីយ៍ និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសរបស់កងរាជអាវុធហត្ថ។
ជនត្រូវចោទ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្ស ស្លាប់នៅនឹងកន្លែង បាញ់បោះសេរី និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ឲ្យលម្អិត ជុំវិញការចាប់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ យមរាជ លោកីយ៍ ដែលបានបង្ហោះព័ត៌មានប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថ។
បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សន្និសីទសារព័ត៌មាននេះ នឹងត្រូវធ្វើឡើង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយសម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ អាចទាក់ទងទៅលេខទូរស័ព្ទរបស់លោកផ្ទាល់ គឺ 088 823 4568 និង 012 234 568។
សូមជម្រាបថា ជនសង្ស័យ ដែលជាម្ចាស់គណនី Facebook ឈ្មោះ យមរាជ លោកីយ៍ មានឈ្មោះពិត សន សំនៀង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំហើយ ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ យមរាជ លោកីយ៍ និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។
ឈ្មោះ យមរាជ លោកីយ៍ មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង បាញ់បោះសេរី និងបានប្រើហឹង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ ដោយ ៖ បញ្ញាស័ក្តិ