រូបភាពនៃសិស្សស្រីវ័យក្មេងម្នាក់លុតជង្គង់លើដីស្ថិតនៅពីមុខសិស្សប្រុសម្នាក់ ក្នុងទម្រង់សកម្មភាពផ្លូវភេទ (ឱរ៉ាល់សិច) បានកំពុងរីករាលដាលនៅលើទំព័រហ្វេសប៊ុកឈ្មោះ “Anti Sotus” ។ នេះជារូបភាពរបស់សកលវិទ្យាល័យមួយ នៅក្នុងខេត្ត Tak ប្រទេសថៃ -ទីកន្លែដែលមនុស្សវ័យចំណាស់ៗក្នុងនាមជាអ្នកផ្តួចផ្តើមគំនិត ជំរុញឲ្យយុវជនទាំងនោះធ្វើរឿងបែបនេះ ។
បើទោះជារូបភាពនេះ ពុំទាន់បង្ហាញឲ្យឃើញច្បាស់ពីការ «ធ្វើតាមប្រពៃណី» ក៏ដោយ តែវាជាភស្តុតាងមួយ ដែលសិស្សស្រីវ័យក្មេងម្នាក់ បានកំពុងសម្តែងសកម្មភាពផ្លូវភេទនេះរួចទៅហើយ ដែលជាទង្វើដ៏ពុំសមរម្យបំផុតមួយ នៅទីកន្លែងសាធារណៈបែបនេះ ។
រឿងដ៏ចម្លែកបំផុត អំពីរូបភាពនេះ គឺថា សិស្សប្រុសស្រី១គូ មិនស្ថិតនៅកន្លែងដាច់ដោយឡែកពីគ្នាទេ ប៉ុន្តែ បែរជាស្ថិតនៅចំពោះមុខយុវជន១ក្រុម ដែលកំពុងទះដៃ និងអបអរសាទពួកគេ ។ រូបភាពនេះត្រូវបានដាក់ចំណងជើងជាភាសាអង់គ្លេសថា៖ “Scared, Scared, Scared” ។
បន្ទាប់ពីរូបភាពនេះបានផ្ទុះឡើងនៅលើបណ្តាញសង្គម នោះប្រតិកម្មពីអ្នកលេងអ៊ីនធើរណេត បានចាក់ស្រោចជាមួយពាក្យពេចន៍ «ថ្កោលទោស» ចំពោះការអនុវត្តនេះដែលហៅថាមិនសមរម្យ និងអ្វីៗដែលគេមិនរំពឹងនឹងកើតមានឡើងនៅក្នុងវិទ្យាស្ថានអប់រំ ។
ទោះយ៉ាងណា គេក៏ពុំទាន់ដឹងថា សកម្មភាពនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងសម្រាប់ «យុទ្ធនាការ» អ្វីនោះទេ ៕ ចន្ទី