សុនខអាយុ ៧ ឆ្នាំ ១ក្បាល បានកំពុងទទួលកោតសរសើរជាខ្លាំង បន្ទាប់ពីវីដេអូមួយបានបង្ហាញឲ្យឃើញពីភាពស្មោះត្រង់របស់វា ចំពោះម្ចាស់ពិការ តាមរយៈការជួយរុញរទេះដល់ម្ចាស់ ឆ្លងកាត់តាមបណ្តាដងផ្លូវជាច្រើន នៅក្នុងទីក្រុង Davao ប្រទេសហ្វីលីពីនេះ ត្រូវបានបង្ហោះឡើងបណ្តាញសង្គម ។
វេលាដ៏កក់ក្តៅ និងគួរឲ្យរំជួលចិត្តនេះ ត្រូវបានប្រទះឃើញដំបូង និងចែករំលែកលើអ៊ីនធឺរណែត ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Misis Faith.L Revilla កាលពីថ្ងៃទី៣០ មិថុនា ។
Relvilla បានកំពុងបើករថយន្តតាមផ្លូវ Davao ជាមួយគ្រួសាររបស់នាង នៅពេលនោះពួកគេបើកឆ្លងកាត់ឆ្កែ១ក្បាលឈ្មោះ “Digong” ដោយវាកំពុងជួយរុញរទោះម្ចាស់នៅលើដងផ្លូវ ដោយប្រើច្រមុះរបស់វា ។
បន្ទាប់ពីវីដេអូរបស់នាងដែលត្រូវបានគេមើលជាង ៨៩,០០០ ដង រួចហើយនោះ ទទួលបានការចែករំលែកនៅលើអ៊ីនធឺណិតយ៉ាងទូលំទូលាយ ចុងក្រោយ វាត្រូវបានគេបញ្ចេញឲ្យដឹងអំពីអត្តសញ្ញាណរបស់ជនពិការនោះ គឺគាត់មានឈ្មោះថា Danilo Alarcon ។
បុរសវ័យ ៤៦ ឆ្នាំ រូបនេះបានទទួលរងរបួសឆ្អឹងខ្នងពីគ្រោះថ្នាក់ម៉ូតូ កាលពីប៉ុន្មានឆ្នាំមុន ដែលធ្វើឱ្យគាត់មិនអាចដើរបាន ។ នេះបើយោងតាម Daily Mail ។
Revilla, Alarcon និង Digong ទីបំផុត បានមានឱកាសជួបគ្នាពីរបីថ្ងៃ បន្ទាប់ពីវិដេអូរបស់នាង បានរីករាលដាលនៅលើអ៊ីនធឺរណែត ។ ក្នុងអំឡុងពេលនៃការជួបគ្នារបស់ពួកគេ អ្នកនាង Revilla ដែលជាម្ចាស់ភោជនីយដ្ឋានអាហារប៊ូហ្វេមួយនៅក្នុងតំបន់នោះ បានហៅបុរសម្នាក់នេះចូលទៅញ៉ាំបាយនៅក្នុងហាងរបស់នាង និងផ្តល់ភាពកក់ក្តៅជាច្រើនទៀតដល់គាត់ផងដែរ ៕ ចន្ទី