ខ្សែវីដេអូថតបានទិដ្ឋភាព “ខ្មោចលង” កណ្តាលថ្ងៃត្រង់ ខណៈទោងយោល២នៅឧទ្យាន Khyala B Block Park ទីក្រុងញូដេលី ប្រទេសឥណ្ឌា ។
ទោងយោល ២ សម្រាប់ក្មេងលេង វេលានោះពុំមានមនុស្សណាម្នាក់ទេ ហើយខ្យល់បក់តិចៗ គ្មានចំណងខ្សែជាប់នឹងទោង។ល។ ស្រាប់តែទោង១នៅស្ងៀម ខណៈពេលទោង១មកលឿនតែម្តង ប្រៀបដូចជាមានមនុស្សបញ្ជា…។ ប៉ុន្តែក្បែរនេះពុំឃើមានមនុស្សសោះ ។
អ្នកថតខ្សែវីដេអូនេះ ពេលឃើញទោងនោះចេះតែយោលខ្លាំងឡើងៗ មិនព្រមឈប់ ក៏រត់បាតជើងសព្រាតតែងម្តង ។
តាមប្រិយមិត្ត តើ… មានខ្មោចលងទេ!? លីសា