តាមReutersនៅថ្ងៃ១៨ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្ដីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើងAlexander Matsegora ឱ្យដឹងថា៖ ការលើកឡើងបញ្ហាបន្ធូរបន្ថយវិធានការដាក់ទណ្ឌកម្មទាំងឡាយសំដៅលើកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្ដិសុខ UN គឺជាកាយវិការសមហេតុសមផលមួយ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើង Alexander Matsegora
មន្ដ្រីខាងលើលើកឡើងច្បាស់ៗថា ៖ការប្រែប្រួលយ៉ាងសកម្មលើឧបទ្វីបកូរ៉េគឺជារឿងច្បាស់លាស់ណាស់។
លោកMatsegora ក៏ឱ្យដឹងបន្ថែមថា រុស្ស៊ីត្រៀមជួយទំនើបកម្មប្រព័ន្ធថាមពលរបស់កូរ៉េខាងជើង ប្រសិនបើបណ្ដាបទបញ្ជា ដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាងត្រូវបានលុបចោល ហើយប្រសិនបើកូរ៉េខាងជើងអាចរកបានប្រភពហិរញ្ញវត្ថុគាំទ្រដល់ការងារទំនើបកម្មនេះ៕
សូយន