បុរសអាយុ ២៩ ឆ្នាំម្នាក់ មកពី Hangzhou ដែលជារដ្ឋធានីនៃខេត្ត Zhejiang ប្រទេសចិន កំពុងតែប្រឈមនឹងទោសជាប់ពន្ធនាគារ បន្ទាប់ពីគាត់បានខ្ជះខ្ជាយប្រាក់រាប់លានដុល្លារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមិត្តស្រីរបស់គាត់ ដែលជាតារាម៉ូដែល និងជាអ្នក live-stream ។
Zhang Xiaoen បានកើតនៅក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម និងបានរស់នៅជាមួយជីវិតដ៏ហ៊ឺហារ ក្នុងការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើអ្វីៗដែលគាត់ចង់បាន ។
ប៉ុន្តែ Zhang បានធ្វើកំហុសហិរញ្ញវត្ថុមួយ នៅពេលដែលគាត់បានមានទំនាក់ទំនងជាមួយម៉ូដែលឯករាជ្យ នាង Yang Yizhen កាលពី ២ ឆ្នាំមុន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដែលបានបកប្រែដោយ Oddity Central ។
ដើម្បីបញ្ជាក់ពីទំហំសេចក្តីស្រលាញ់របស់ខ្លួន Zhang តែងតែធ្វើឲ្យ Yang សប្បាយចិត្ត តាមរយៈការជះខ្ជាយលុយឥតប្រយោជន៍ដល់នាង ជាមួយនឹងកាដូដ៏ថ្លៃៗដូចជា៖ ម៉ូតូសម្លៀកបំពាក់រចនាលំដាប់ហ្វ្រេនៗ, របស់របរបន្ទាប់បន្សំ, គ្រឿងអលង្ការ, រថយន្តទំនើបៗ និងការចំណាយសំរាប់ដំណើរកំសាន្តដ៏ហ៊ឺៗហារ ទៅកាន់ទីក្រុង Dubai (ឥណ្ឌា) ។
ទោះបីជាលោក Zhang គឺជាសមាជិកនៃគ្រួសារអ្នកមានក៏ដោយ ក៏គាត់មិនអាចដោះស្រាយតម្រូវការទាំងអស់របស់នាង Yang បានឡើយ ។
រក្សាធ្វើរឿងដ៏ខ្ជះខ្ជាយទាំងនេះរហូតមកទល់ពេលនេះ Zhang ត្រូវបានគេរាយការណ៍ថា បានដកយកសាច់ប្រាក់ ៧០ លានយ័ន (១០.៥ លានដុល្លារ) ពីក្រុមហ៊ុនរបស់ឪពុកគាត់ ។ បន្ទាប់មក គាត់បានលេងល្បែងស៊ីសង ដោយប្រើលុយដែលគាត់បានខ្ចីពីមិត្តភក្តិអ្នកមានៗរបស់គាត់ ដើម្បីសងឪពុករបស់គាត់វិញ ប៉ុន្តែ មិនមានសំណាង បែរបុងខ្លួនបាត់បង់ប្រាក់ 170 លានយ័ន ( ២៥.៤ លានដុល្លារ) ជំនួសវិញ ។
ពួកអ្នកដែលឲ្យខ្ចីលុយ បានរាយការណ៍ពីរឿងរ៉ាវរបស់ Zhang ទៅប៉ូលីស បន្ទាប់ពីគាត់ពុំអាចសងលុយទាំងអស់នោះ ដែលគាត់បានខ្ចីពីពួកគេ ។
នៅទីបំផុត Zhang ត្រូវបានចាប់ខ្លួន និងបានសារភាព អំពីលក្ខណៈដែលគាត់គ្រប់គ្រងសងលុយរបស់គាត់យ៉ាងអន់បំផុត ។ Zhang ក៏បានស្តីបន្ទោសមិត្តស្រីរបស់គាត់ ដែលបានលើកទឹកចិត្តឲ្យគាត់ប្រព្រឹត្តិល្បែងស៊ីសង នៅពេលនាងទៅតាមគាត់ ទៅលេងនៅម៉ាកាវ ។
ក្រោយមក Zhang ត្រូវបានគេចោទប្រកាន់ពីបទឆបោក ខណៈពេលដែលអតីតមិត្តស្រីបច្ចុប្បន្នរបស់គាត់ បានចាប់ផ្តើមសហការជាមួយព្រះរាជអាជ្ញា ដើម្បីបង្កើតរឿងក្តីក្តាំងនេះប្រឆាំងនឹងគាត់ ។ នាងក៏បានចាប់ផ្តើមបង្ហោះរូបភាពជាមួយបុរសដទៃៗទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ៕ ឧត្តម (ប្រភព៖ nextshark)