ភ្នំពេញ៖ ក្នុងគោលបំណង លើកកម្ពស់សមត្ថភាពក្នុងការផលិតស្នាដៃភាពយន្តសំដៅពង្រឹងគុណភាព និង ការអភិវឌ្ឍឧស្សាហកម្មភាពជាតិ ប្រកបដោយនិរន្តរភាព ក្រោម ពាក្យស្លោកភាពយន្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព កម្ពុជាកំពុងត្រៀមរៀមចំមហោស្រពភាពយន្តជាតិលើកទី៥ឆ្នាំ២០១៧។
មហោស្រពភាពយន្តជាព្រឹត្តិការណ៍ នៃការ ប្រមូលផ្តុំស្នាដៃភាពយន្តខ្មែរដែលទទួលបានការគាំទ្រពី សំណាក់ មហាជនកន្លងមក យកមកប្រកួតប្រជែងដណ្ដើម ជ័យលាភី និងពានរង្វាន់ ។
ក្នុងឱកាសផ្ដល់សន្និសីទ សារព័ត៌មាន ស្តីពីការរៀបចំមហោស្រពភាពយន្ត ជាតិ លើកទី៥ ឆ្នាំ២០១៧ នៅនាយកដ្ឋានសិល្បៈ ភាពយន្ត និង ផ្សព្វផ្សាយ វប្បធម៌ កាលពីរសៀលថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ ២០១៧ លោក គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងបន្តថា៖ នេះគឺជាលើកទី៥ហើយ ដែលក្រសួង វប្បធម៌បានរៀបចំព្រឹត្តិការណ៍នេះ គឺចាប់ផ្តើមពីថ្ងៃទី ៦ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខ និងគ្រប់ រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ ។ មហោស្រពនេះ ធ្វើឡើងក្នុង គោលបំណង លើកកម្ពស់សមត្ថភាពក្នុងការផលិតស្នាដៃភាពយន្តសំដៅពង្រឹងគុណភាព និង ការ អភិវឌ្ឍឧស្សាហកម្មភាពជាតិ ប្រកបដោយនិរន្តរភាព ក្រោម ពាក្យស្លោកភាពយន្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ ភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌បានលើកឡើងថា៖ គ្រប់ស្នាដៃ ភាព យន្ត ដែលត្រូវយក មកចូលរួមប្រកួតប្រជែងត្រូវលើ ខ្លឹម សារណាមួយដូចខាងក្រោម អប់រំ និងផ្សព្វផ្សាយ ចំណេះ ដឹងអំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ លើកស្ទួយវប្បធម៌ សន្តិភាព និងអហិង្សាពង្រឹងសាមគ្គីភាព និងឯក ភាពជាតិ ។ ពានរង្វាន់និងជ័យលាភីសរុបមានចំនួន១០ ក្នុងនោះសម្រាប់ស្នាដៃភាពយន្តល្អផ្តាច់គេនិងពានរង្វាន់ បុគ្គល ៩ផ្សេងសម្រាប់ បុគ្គលដែល មានស្នាដៃល្អឆ្នើម ។
លោកស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ថា៖ មហោស្រពភាពយន្តនេះ មិន ត្រឹមតែជាការប្រកួតប្រជែងស្នាដៃភាពយន្តជាតិប៉ុណ្ណោះទេ គឺជាការផ្តល់នូវកាលានុវត្តភាពល្អៗដល់ផលិតករនិង អ្នក បច្ចេកទេសជំនាញភាពយន្ត ទាំងអស់មកគ្រប់ផលិតកម្ម ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការ កែលម្អ និងពង្រឹងគុណភាពស្នាដៃភាពយន្តរបស់ខ្លួនដើម្បី បំពេញបានតម្រូវការទីផ្សារ ភាពយន្តក្នុងស្រុក និងអាច ឈានទៅប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ផងដែរ៕ ដោយ៖កូឡាប