នារីវ័យក្មេងសញ្ជាតិអាមេរិកម្នាក់នៅមានជីវិតស្ទើរពុំជឿ ក្រោយពីរថយន្ដដែលនាងបើកបរបានធ្លាក់ចុះពីច្រាំងថ្មកម្ពស់៦០ម៉ែត្រមកលើឆ្នេរសមុទ្រ។
តាមCNNA នាងAngela Hernandez អាយុ២២ឆ្នាំនៅរដ្ឋ Oregon ទើបត្រូវបានគេរកឃើញនៅថ្ងៃទី១៨កក្កដាកន្លងមកនៅក្បែរជើងភ្នំតំបន់មាត់សមុទ្រ Big Sur, California អាមេរិក បន្ទាប់ពីនាងបាត់ខ្លួនអស់រយៈមួយសប្ដាហ៍។
តាមអ្នកនាំពាក្យប៉ូសិសJohn Thornburg មណ្ឌលMonterey នាងAngela ត្រូវរបួសនៅស្មា តែអាចនៅដើរនិងនិយាយបាន។
Angela Hernandez ត្រូវបានរកឃើញថានៅរស់បន្ទាប់ពីបាត់ខ្លួនមួយសប្ដាហ៍មក
មានរូបភាពជាច្រើនបង្ហោះផ្សាយលើFacebook បង្ហាញឱ្យឃើញនារីរងគ្រោះរូបនេះអង្គុយលើថ្មមាត់សមុទ្រហើយទទួល បានការព្យាបាល។ បន្ទាប់មកគេបានប្រើខ្សែពួរដើម្បីទាញយកនាងឡើងមកលើច្រាំងភ្នំ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមកាមេរ៉ាសន្ដិសុខបានថតជាប់រថយន្ដរបស់ជនរងគ្រោះនៅតំបន់Monterey នាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦កក្កដា(ម៉ោងនៅតំបន់)។ប៉ុន្ដែការរុករកនាងជួបឧបសគ្គខ្លាំងដោយសារផ្ទៃមេឃធ្លាក់អ័ព្ទមើលមិនឃើញ។
កន្លែងដែលរថយន្ដAngela ធ្លាក់ចុះមកជើងភ្នំដែលជាឆ្នេរសមុទ្រ
នៅថ្ងៃ១៣កក្កដា មនុស្ស២នាក់ដែលកំពុងដើរនៅតំបន់ Big Sur បានសម្លឹងឃើញរថយន្ដម៉ាកSUV របស់Angela ត្រូវលិចពាក់កណ្ដាលនៅជើងភ្នំថ្មដែលមានកម្ពស់៦០ម៉ែត្រនោះ។ពួកគេក៏ទូរស័ព្ទទៅកាន់លេខ៩១១ដើម្បីសុំជំនួយសង្គ្រោះ។តាមអ្នកនាំពាក្យប៉ូលិសខាងលើឱ្យដឹងថានារីរងគ្រោះអាចនៅមានជីវិតបានដោយសារតែដកទុយោពីធុងទឹករួចផឹកទឹកនោះដើម្បីពន្យារជីវិត៕
សូយន