តាមពិតទៅវាពុំខ្វះរបស់សម្រាប់បិទបាំង “មុខមាត់ចោរ” របស់ខ្លួនទេ ហើយនេះប្រហែលជាជម្រើសរបស់គាត់ហើយ ។
យកខោស្លីបជំនួស… ម៉ាស់មុខ ។
ថ្មីៗនេះប៉ូលិសទីក្រុង Leander រដ្ឋ Texas អាមេរិក បានបង្ហោះផ្សាយខ្សែវីដេអូ យកចេញពីកាមេរ៉ាសុវត្ថិភាព ដែលថតបានចោរម្នាក់បានឆ្មក់ចូលហាងមួយក្នុងទីក្រុង ។ ចោររូបនេះបានឆ្មក់ចូលហាងតាមបង្អួច ។ ពេលចូលភ្លាមក៏ឃើញ “កាមេរ៉ា” ប៉ុន្តែសំអាងលើ “ខោស្លីបបាំងមុខ” ក៏បំពេញការងារ … ចោរដូចធម្មតា ។
ប៉ូលិសប្រាប់ថា ករណីចោរកម្មនេះ កើតនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ វេលាទៀបភ្លឺ ហើយអំពាវនាវដល់មហាជន ប្រសិនឃើញ “ចោរខោស្លីបបាំងមុខ” នេះ ជួយរាយការណ៍ឲ្យប៉ូលិសផង ។
ខ្លះ comment ថា កុំដាក់ទោសគាត់ធ្ងន់ពេក! គាត់ជាចោរជើងថ្មី ហើយសកម្មភាពលួចទៀតសោតក៏គ្មានគ្រោងទុកដែរ ព្រោះភស្តុតាងគឺគាត់បានយក “ខោស្លីបខ្លួនគាត់” មកធ្វើជា… ម៉ាស់មុខ ៕ ចន្ទ្រា
ប្រិយមិត្តយល់យ៉ាងណាដែរ?!