ថ្មីៗនេះសម្ព័ន្ធសមាគមអភិរក្សសត្វនៃតំបន់ Monmouth ទទួលបានរបាយការណ៍ពីករណី “សត្វចម្លែកមិនសន្និដ្ឋានបាន” ដែលកំពុងដើរពេញតំបន់ព្រៃចំណុះទីប្រជុំជន Korzneck, New Jersey, អាមេរិក ។
គ្រាន់តែទទួលបានរបាយការណ៍ភ្លាម ក៏ចាត់បុគ្គលិកឲ្យស៊ើបអង្កេតរុករក ។ ប៉ុន្តែអ្វីដែលពួកគេប្រទះឃើញគឺជាសត្វប្រើសតូច ១ក្បាលប៉ុណ្ណោះ ។
រូប
អ្វីដែលចម្លែកគឺក្បាលរបស់វាជាប់គាំងក្នុងកែវធំមួយ ជាហេតុធ្វើឲ្យវាច្រាសច្រាល ព្រោះពិបាកដកដង្ហើម មិនអាចស៊ីផឹកបាន ។ ប្រសិនបើបែបនេះវាប្រាកដជាងាប់ ។
ពួកគេសម្រេចចិត្ត បាញ់ថ្នាំសណ្តំដើម្បីចូលកៀក ហើយវាយបំបែកកែវនោះចេញ ។
មួយសន្ទុះវាក៏ក្រោកដើរចេញទៅ ។ ពិតជាគួរឲ្យអាណិតណាស់ ព្រោះបើតាមរបាយការណ៍ វាត្រូវជាប់គាំងមុននោះ ៤ថ្ងៃមកហើយៗកែវធំនេះ ប្រហែលជាគេដាក់ទឹក រួចវាផឹក ហើយក៏ជ្រមុជក្បាលចូលជាប់គាំងតែម្តង ៕ លីសា