កំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាអោយកងកម្លាំងនគរបាលនៅស្នងការដ្ឋាន គ្រប់ការិយាល័យជំនាញ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង.ស្រុក និងប៉ុស្ត៍ នគរបាលរដ្ឋបាលត្រូវបង្កើននិងយកចិត្ដទុកដាក់លើគោលដៅចំណុចខ្ពស់ត្រៀមការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីចាំបាច់ជួបនូវគ្រោះធម្មជាតិ ទឹកជំនន់ដោយសារឥទ្ធិពលនៃភ្លៀងបានបន្ដធ្លាក់រាយប៉ាយនៅស្ទើគ្រប់ទីកន្លែងក្នុងខេត្តកំពង់ស្ពឺ។
លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ថា កងកម្លាំងដែលត្រៀមការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសនៅតំបន់មួយចំនួនដូចជាតាមសណ្ដរដងស្ទឹងព្រែកត្នោត ភូមិ ឃុំ មួយចំនួនដែលស្ងិតនៅជាប់និងដងស្ទឹង ដែលអាចបង្កជាគ្រោះទឹកជំនន់ ជន់លិចភូមិឋាន ផ្ទះសម្បែង របស់ពួកគាត់នៅពេលយប់ អាចបណ្ដាលឲមានគ្រោះថ្នាក់ បាត់បង់ដល់អាយុជីវិតមនុស្ស សត្វពាហនៈ និងទ្រព្យសម្បត្តិ ទន្ទឹមនឹងនោះត្រូវតែប្រុងប្រយ័ត្នខ្ពស់និងមានវិធានការពង្រឹងការពារសន្ដិសុខ សុវត្តិភាពជូនពួកគាត់ ទាំងការទុកសម្ភារៈ ជំរំជម្រកស្នាក់នៅបណ្តោះអាសន្ន រួមទាំងការប្រើប្រាស់ទឹកជៀសវាង ទឹកមិនស្អាតកើតទៅជា ជំងឺរាករួស ផ្សេងៗ៕ ដោយ ៖ បញ្ញាស័ក្តិ