Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងចក្រ ឧបករណ៍ និង​សម្ភារៈ​គ្រប់​ប្រភេទ ត្រូវបាន​បញ្ជូន​ទៅកាន់​គ្រប់​គោលដៅ​សំខាន់ៗ ដើម្បី​អន្តរាគមន៍​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ដែល​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​២០​ខែកក្កដា​នេះ បានប្រកាសថា បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​របស់លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម គ្រឿងចក្រ ឧបករណ៍ និង​សម្ភារៈ​គ្រប់​ប្រភេទ ត្រូវបាន​បញ្ជូន​ទៅកាន់​គ្រប់​គោល​ដៅ​​សំខាន់ៗ ដើម្បី​អន្តរាគមន៍​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់ ដែល​កំពុង​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ ។ កិច្ច​អន្តរាគមន៍​នេះ កំពុង​ធ្វើ​ឡើង​ទាំងយប់ ទាំង​ថ្ងៃ ពី​សំណាក់​ក្រុម​ការងារ​គ្រប់​មុខ​ព្រួញ​ទាំងអស់​របស់​ក្រសួង ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ​ផលប៉ះពាល់ ក៏ដូចជា​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង ។​

​គួរ​រំលឹក​ផងដែរ​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ស្ថាភាព​ទឹកជំនន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​រួច​មក លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​ធ្វើ​ការណែនាំ​ដល់​ក្រុម​មន្ត្រី​បច្ចេកទេស ដូចខាងក្រោម ៖

១- ក្រុមទី ១ ត្រូវ​ប្រចាំការ​តាមដាន​លើ​ស្ថានភាព​ទឹកជំនន់ និងរ​បាយ​ទឹកភ្លៀង​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ។​
២- ក្រុមទី ២ ត្រូវ​ប្រចាំការ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ ហើយ​ត្រូវ​បន្ត​បើកទ្វារ​ទាំងអស់ ទម្លាក់​កំពស់​ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ឲ្យទាប ដើម្បី​ស្រូបយក​ទឹកជំនន់​ពី​ស្ទឹង​ស្រែខ្លុង​បាន​លឿន ។​
៣- ក្រុមទី ៣ ដែល​កំពុង​ប្រចាំការ​នៅ​ទំនប់ ៧ មករា ( កំពង់​ទួល ) ត្រូវ​បន្ត​រំដោះ​ទឹក​ចេញ​បន្ថែម ដើម្បី​កុំឲ្យ​ចា​ល់​នឹង​ទឹក​ដែល​ទម្លាក់​ពី​កំពង់ស្ពឺ​ទៅ ហើយ​ពេល​ទឹក​ពី​កំពង់ស្ពឺ​ទៅ​ដល់​កំពង់ទួល ក្រុមការងារ​ត្រូវ​ចាត់ចែង​បែងចែក​ទឹក​នេះ​ជា ០២ ផ្នែក គឺ​មួយ​ផ្នែក​ត្រូវ​បង្វែរ​ចូល​ទៅ​ទន្លេបាទី តាមរយៈ​ប្រឡាយ​លេខ ៧៨ និង​តាមរយៈ​ស្ទឹងតូច ឯ​មួយ​ផ្នែក​ទៀត ត្រូវ​ទម្លាក់​តាម​ព្រែក​ហូរ ចូល​ទៅ​ទន្លេបាសាក់។​

៤- ក្រុមទី ៤ និង​ក្រុម​ទី ៥ ត្រូវ​ប្រចាំការ តាមដាន​ស្ថានភាព​ទឹក និងរ​បាយ​ទឹកភ្លៀង នៅ​ស្ទឹង​តា​សាល ស្ទឹង​ឃ្លៀច និង​ស្ទឹង អូរ​តូចៗ​មួយចំនួន​ទៀត​ដែល​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត ។​

៥- ក្រុមទី ៦ (​ក្រុម​គ្រឿងចក្រ​ធុន​ធ្ងន់​) ត្រូវ​ត្រៀម​លក្ខណៈ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បី​អន្តរាគមន៍​ក្នុង​ករណី​ចាំបាច់ ក៏ដូចជា​ត្រៀម​ជួសជុល​ឡើង​វិញ​ជាបន្ទាន់ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ដែល​អាច​រង​ការខូចខាត​ដោយ​ទឹកជំនន់ ៕ ដោយ ​៖ ​កូឡាប​

×