Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម អស្ចារ្យ​ម្ល៉េះ! មកលេង​បាល់ មាន​សុទ្ធតែ​កាំ​ភ្លើ-ង ដក​សម្ញែង​កណ្តាល​ហ្វូង ចាំ​មើល​ថា​តើ​បុរស​នេះ​ជា​អ្នកណា ដែល​មាន​សិទ្ធិ​ប្រើ​ប្រាស់​អាវុ-ធ​បែបនេះ?

វីដេអូ និងរូបភាព បង្ហាញបុរសម្នាក់ដកសម្ញែងកាំភ្លើងខ្លី នៅកន្លែងលេងបាល់ទាត់ និងពាក្យបណ្តឹង១សន្លឹក ពីខាងភាគីអ្នកដឹកនាំកីឡាករជាជនរងគ្រោះ បានកំពុងត្រូវបានចែកចាយ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញបុរសម្នាក់នោះ ដែលជាអ្នកដឹកនាំកីឡាករ ត្រូវបានឃើញដកកាំភ្លើងសម្ញែង រួចសៀតចង្កេះខោខាងក្រោយវិញ ខណៈសំឡេងទំនងអ្នកមកទស្សនាបានលាន់មាត់ថា នុះ កាំភ្លើងៗ!! ហើយបន្ទាប់មក អ្នកថតវីដេអូក៏បាននិយាយថា «គ្រូមានកាំភ្លើង នុះ! មកលេងបាល់នៅអង្គព្រះស្តេច…»។

តែបន្ទាប់ពីវីដេអូសកម្មភាពសម្ញែងកាំភ្លើងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុល ក៏ស្រាប់តែមានពាក្យបណ្តឹងពីខាងភាគីកីឡាករម្ខាងទៀត បានធ្វើឡើងតែម្តង ដោយអ្នកចេញមុខប្តឹងជាអ្នកដឹកនាំកីឡាករ បានបញ្ជាក់ឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី២០សីហា ឆ្នាំ២០២៣ នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ក្នុងបណ្តឹងក៏បានសរសេរថា៖ «កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥ និង ១០ នាទី រូបខ្ញុំជាអ្នកដឹកនាំកីឡាករមកពីស្រុកបាទី ហើយក៏ចាប់ផ្តើមលេងជាមួយក្រុមរបស់ឈ្មោះ ស៊ន ប៊ុនធឿន ពេលនោះ ក៏មានរឿងប៉ះទង្គិចគ្នា កីឡាករនិងកីឡាករ ហើយរូបខ្ញុំក៏បានសម្រុះសម្រួលគ្នាដោយសុំសុំទោសហើយ ពេលនោះមានឈ្មោះ ស៊ន ប៊ុនធឿន និងបក្ខពួកជាច្រើននាក់ បង្ករឿងជាហឹង្សាដោយប្រើដំបង ដុំថ្ម គប់មកលើរូបខ្ញុំ និងក្រុមរបស់ខ្ញុំ»។

ទាក់ទងរឿងនេះ បើតាមប្រភពចែករំលែកនៅលើបណ្តាញសង្គមបាននិយាយថា អ្នកខ្លះថាបុរសដែលមានកាំភ្លើងខ្លីម្នាក់នេះ គឺជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យអង្គព្រះស្ដេច ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ទោះជាយ៉ាងណា នឹងរង់ចាំមើលថាតើករណីបុរសកាន់កាំភ្លើងខ្លី ដកសម្ញែងនៅកន្លែងលេងបាត់ទាត់នោះជាអ្នកណា មានតួនាទីអ្វី ទើបអាចមានសិទ្ធិប្រើបាស់អាវុធបែបនេះ តើអាចនឹងមានទោសកំហុសដែរឬទេ???៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×