Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ពេល​ដ៏​ច្របូកច្របល់! និស្សិត​នាំគ្នា​លោ-ត​ចេញពី​បង្អួ​ច គេច​ពី​ការ​បា-ញ់ប្រ-ហារ ខ​ណៈ​ខ្មា-ន់​កាំ​ភ្លើ-ង​មានការ​អប់រំ​ខ្ពស់ តែ​មិន​នឹកស្មានទៅជាបែបនេះ

ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ ដែលបានកើតឡើងនៅសកលវិទ្យាល័យ North Carolina សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៨ ខែសីហា បានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាច និងច្របូកច្របល់យ៉ាងខ្លាំង ខណៈបានដឹងថា ជនបង្កគឺជាមនុស្សធម្មតាដែលមានការអប់រំខ្ពស់ មានការអៀនខ្មាសខ្លាំងណាស់ តែមិននឹកស្មានអាចប្រព្រឹត្តបទឧក្រិដ្ឋដ៏សាហាវបែបនេះ។

យោងតាមព័ត៌មានដែលបានចេញផ្សាយដោយកាសែត Daily Mail, នៅម៉ោងប្រហែល ១ រសៀលថ្ងៃចន្ទ ទី២៨ ខែសីហា នៅពេលដែលអ្វីៗហាក់ដូចជាដំណើរការជាធម្មតា ស្រាប់តែការជូនដំណឹងមួយត្រូវបានធ្វើឡើង នៅបរិវេណនៃសាកលវិទ្យាល័យ North Carolina នៅក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក បន្ទាប់ពីខ្មាន់កាំភ្លើងដ៏គ្រោះថ្នាក់ម្នាក់ ត្រូវបានគេរកឃើញថា កំពុងដើរអុកឡុកទីនេះ។

គេបាន​ដឹង​ថា បុរស​ម្នាក់​នេះ​បាន​បាញ់​សម្លាប់​បុគ្គលិក​សាលា តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ ។ ហើយគេ​ក៏មិន​ដឹងដែរ​ថា ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ទៀត​រង​របួស ​ឬ​អត់​នោះ​ទេ។

ក្រៅពីប៉ូលីសរដ្ឋ North Carolina អ្នកស៊ើបអង្កេត FBI ក៏ត្រូវបានបញ្ជូនភ្លាមៗនៅទីនេះផងដែរ។ រូបភាពនៃរន្ធគ្រាប់កាំភ្លើងនៅក្នុងបង្អួចមួយ ក៏ត្រូវបានផ្សព្វផ្សាយជាមួយនឹងការប្រកាសអំពី «តួលេខគ្រោះថ្នាក់ប្រដាប់អាវុធ» ហើយថា «ប្រសិនបើអ្នកឃើញបុគ្គលនេះ ត្រូវរក្សាចម្ងាយរបស់អ្នក ចូរដាក់សុវត្ថិភាពរបស់អ្នកជាមុន ហើយហៅទៅលេខ 911»។

រូបភាពដែលថតបាននៅកន្លែងកើតហេតុ បង្ហាញថា ក្រោយពីដឹងព័ត៌មានហើយ សិស្សានុសិស្សមានការភ័យខ្លាចយ៉ាងខ្លាំង និងព្យាយាមគ្រប់បែបយ៉ាងដើម្បីទៅដល់ទីកន្លែងមានសុវត្ថិភាព។ ក្នុងនោះ ពួកគេបានបោះរបស់របរផ្ទាល់ខ្លួនរបស់ពួកគេ បន្ទាប់មក ក៏លោតចេញពីបង្អួច ដើម្បីគេចពីបុរសប្រដាប់អាវុធដ៏គ្រោះថ្នាក់នេះ។

ទោះជាយ៉ាងណា បន្ទាប់មក រូបភាពរបស់ជនសង្ស័យ ត្រូវបានបញ្ចេញ គឺឈ្មោះ Qi Tailei (Tailei Qi) ជានិស្សិតដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Wuhan ប្រទេស​ចិន។ នៅពេលនោះ ប៉ូលីសមិនទាន់បានប្រកាសជាសាធារណៈអំពីការចាប់ខ្លួនជនសង្ស័យនោះទេ ប៉ុន្តែគេឃើញ Qi Tai Lei ត្រូវបានប៉ូលីសចាប់វាយខ្នោះ ហើយយកទៅដាក់ក្នុងឡាន។

ប៉ូលិស​បាន​និយាយ​ថា ពួកគេ​មិន​ទាន់ដឹង​ពី​មូលហេតុ​របស់​ខ្មាន់​កាំភ្លើង​នោះ​ទេ។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានជុំវិញជនសង្ស័យក៏លេចចេញជាបណ្តើរៗ ដែលធ្វើឲ្យពិបាកយល់ថា ហេតុអ្វីបានជាបុគ្គលដែលមានការអប់រំខ្ពស់ មានរូបរាងអៀនខ្មាស អាចប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងសាហាវយ៉ាងដូច្នេះ។

គេដឹងថា Qi Tailei បានសិក្សានៅសកលវិទ្យាល័យ Wuhan ជំនាញរូបវិទ្យាក្នុងឆ្នាំ ២០១៥។ នៅឆ្នាំ ២០២២ Qi Tailei បានទៅធ្វើការជានិស្សិត PhD នៅសាកលវិទ្យាល័យ North Carolina ជំនាញផ្នែកវិទ្យាសាស្ត្ររូបវិទ្យា។ ពីមុន Qi Tai Lei ក៏បានចូលរៀននៅសកលវិទ្យាល័យ Louisiana State និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសម្ភារៈនៅឆ្នាំ ២០២១។

ទន្ទឹមនឹងនោះ មិត្តភ័ក្តិរបស់ Qi Tai Lei បាននិយាយថា នៅពេលដែលពួកគេសិក្សាជាមួយ រូបគេ «ហាក់ដូចជាមនុស្សល្អ និងស្ងប់ស្ងាត់ណាស់»។

និស្សិតម្នាក់ឈ្មោះ Ayden Scott បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន WRAL ថា៖ «ខ្ញុំមិននឹកស្មានថា គាត់នឹងក្លាយជាអ្នកបង្ករឿងបែបនេះទេ គាត់តែងតែស្ងាត់ស្ងៀម រាល់ពេលដែលគាត់និយាយស្តីជាមួយខ្ញុំ គាត់ហាក់ដូចជាមនុស្សចិត្តល្អម្នាក់។ ពេលខ្ញុំឃើញគាត់ គាត់ហាក់បីដូចជាគាត់ខ្លាំងណាស់»។

មុនពេលសិក្សាជានិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ North Carolina និងសាកលវិទ្យាល័យ Louisiana State លោក Qi ក៏ជានិស្សិតថ្នាក់បណ្ឌិតរយៈពេល ២ ឆ្នាំ នៅសាកលវិទ្យាល័យ Southern University of Science and Technology ក្នុងទីក្រុង Guangdong ប្រទេសចិន ព្រមទាំងវិទ្យាស្ថានស្រាវជ្រាវ Xuzhou សម្ភារៈបុព្វលាភផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×