អ្នកដំណើរនៅលើរថភ្លើងអាកាសម្នាក់ បានត្អូញត្អែរយ៉ាងខ្លាំងថា កាលពីព្រឹកថ្ងៃសុក្រ (២០ កក្កដា) នេះ នាងត្រូវបានរំខានគួរឲ្យខ្ពើមស្ទើរក្អួត បន្ទាប់ពីស្ត្រីអាក្រក់ប្ញកម្នាក់ទៀត បានបន្សល់ទុកនូវ «លាមក» របស់នាងនៅលើកៅអីបែបនេះ ។
អ្នកដំណើរនោះ ដែលគណនីហ្វេសប៊ុកមានឈ្មោះ Nidtayaporn Songsri បានផុសរូបភាពមួយ ដោយបង្ហាញឲ្យឃើញកន្លែងកៅអីអង្គុយដ៏កខ្វក់មួយ ស្ថិតនៅចន្លោះកៅអីអ្នកដំណើរ២នាក់ផ្សេងទៀត នៅលើរថភ្លើង ។
នាងបានរិះគន់ស្ត្រីនោះ ដែលបានចុះគេចខ្លួននៅចំណុច Phra Khanong ដោយពុំបានសម្អាតកៅអីរបស់នាងទេ ។ បន្ទាប់ ៦ ម៉ោង រូបភាពបង្ហោះឡើងនេះ បានទាក់ទាញប្រតិកម្មពីអ្នកលេងអ៊ីនធើរណែតជាង ៤,១០០ ដង, ចែករំលែក ៥,៦០០ ដង និង ៣១ ខមិន ។
អ្នកខមិនមួយចំនួន បានលើកឡើងថា ស្ត្រីរូបនោះអាចមានបញ្ហាសុខភាពខ្លាំងហើយមើលទៅ!! ។ គេបានដឹងថា រថភ្លើងអាកាសនោះពុំមែនបង្គន់ទេ ទោះបីមានការអំពាវនាវច្រើនលើកពីអ្នកដំណើរយ៉ាងណាក៏ដោយ ៕ ចន្ទី (The nation)