លោក Kai lash Hinch ពេលនេះអាយុ ៧០ឆ្នាំហើយ ត្រូវបានគេប្រសិទ្ធនាមថា “មនុស្សក្លិនអាក្រក់បំផុតពិភពលោក” ព្រោះតែ ៤២ឆ្នាំមកហើយ គាត់មិនដែលដុសធ្មេញងូតទឹក កក់សក់… ។ គ្មានអ្នកណាហ៊ានមកក្បែរ សូម្បីតែប្រពន្ធកូន ។
មូលហេតុគឺតាំងពី ៤០ឆ្នាំមុនម្លេះ គ្រាដែលបុព្វជិតម្នាក់ បាននិយាយប្រាប់លោកថា ៖ “ធ្វើបែបនេះនឹងបានកូនប្រុស!” ។ មិនដឹងថា បុព្វជិតនោះនិយាយលេងឬមែនទេ តែ Kailash ពិតជាជឿណាស់ ហើយសម្រេចចិត្តលែងងូតទឹកសម្អាតខ្លួនតែម្តងទៅ ។
ប៉ុន្តែកូនប្រុសនៅឯណាមិនឃើញៗតែភរិយាលោកបង្កើតបានកូនស្រីជាបន្តបន្ទាប់ដល់ទៅ… ៧នាក់ ។
សក់ក៏មិនកាត់ ប្រវែងដល់ទៅ ២ម៉ែត្រ ពុកមាត់ក៏មិនកោរទុកដល់ ១,៥ម៉ែត្រ ។
រីឯសាម៉ីខ្លួនវិញ ថែមទាំងជឿថា ក្លិនរបស់ខ្លួនពុំមានបញ្ហាអ្វីទេ ព្រោះម្ង៉ៃៗអង្គុយតាំងសម្មាធិក្បែរភ្នក់ភ្លើង!? ។ ជាក់ស្តែងវិញគឺគ្មានអ្នកណាហ៊ានចូល… កៀកឡើយ សូម្បីភរិយាលោក ក៏បានរត់ទៅដេកកន្លែងផ្សេងគ្នា តាំងពី… ៣០ឆ្នាំមុនម្លេះ ៕ ចន្ទ្រា