ថ្វីត្បិតតែផ្លូវដែកបានក្លាយជា “ទន្លេ” ក្តី តែរថភ្លើង១ខ្សែនេះនៅតែឆ្ពោះទៅមុខ ខណៈពេលអ្នកផងព្រួយបារម្ភជំនួស ។
រថយន្តភ្លើងហែកទឹកបោះពួយទៅមុខ…។
មេផ្លូវដែករបស់វៀតណាម បានប្រឹងលើកឡើងចំពោះកង្វល់ជុំវិញការអនុញ្ញាតឲ្យខ្សែរថភ្លើងបើកបរក្នុងផ្លូវដែកដែលលិចលង់ ពុំអាចសំឡឹងឃើញស្ថានភាពខាងក្រោមថា ៖ ជា “គោលការណ៍” គឺបុគ្គលិកផ្លូវដែក ត្រូវត្រួតពិនិត្យម៉ត់ចត់ថា មានសុវត្ថិភាព ទើបអនុញ្ញាតឲ្យរថភ្លើងរត់បាន ។
យ៉ាងនេះក្តីបណ្តាញសង្គមពុំបាន “ប្រណី” ទេ ដោយគេសួរថា តើបុគ្គលិកត្រួតពិនិត្យនេះ ប្រើឧបករណ៍អ្វីអាចសំឡឹងឃើញស្ថានភាពផ្លូវការបាក់ស្រុត… ។ល។
នៅមានការរិះគន់ពេបជ្រាយច្រើនទៀត តែណ្ហើយចុះរឿងស្រុកគេ យ៉ាងណាកុំឲ្យតែកើតនៅស្រុកយើង ក្រែងនាំឲ្យបាត់បង់តម្លៃមនុស្ស និងខូចខាតទ្រព្យសម្បត្តិ ៕ បូព៌ា
ខាងក្រោមជារូបភាពរថភ្លើង “ហែលទឹក” នៅវៀតណាម ៖