Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​អ្នកដំណើ​រ ១៧០ នាក់ បង្ខំ​ចុះចត​បន្ទាន់​នៅ​លើ​វាល​ស្រែ ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់​មាន​បញ្ហា​មួយ​នេះ…

យោងតាមសារព័ត៌មាន RT បានឱ្យដឹងថា ជើងហោះហើរ Ural Airlines ត្រូវបានបង្ខំចុះចតជាបន្ទាន់ នៅលើវាលស្រែមួយកន្លែង ក្នុងតំបន់ Novosibirsk ប្រទេសរុស្ស៊ី។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា យន្តហោះ Airbus A320 ដែលកំពុងធ្វើដំណើរពីទីក្រុង Sochi ទៅ Omsk បានប្រកាសអាសន្នពាក់កណ្តាលអាកាស ហើយបានព្យាយាមបង្វែរទៅអាកាសយានដ្ឋានជំនួស ប៉ុន្តែមិនបានទៅដល់អាកាសយានដ្ឋានទាន់ពេលនោះទេ។

ប្រភពបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA និង TASS ថា យន្តហោះនេះត្រូវបានបង្ខំចុះចតជាបន្ទាន់ នៅទីវាលមិនឆ្ងាយពីអាកាសយានដ្ឋាន Novosibirsk។ ចំណែកមូលហេតុនៃឧបទ្ទវហេតុនេះ ត្រូវបានគេជឿថា បណ្តាលមកពីប្រព័ន្ធទឹកដំណើរការខុសប្រក្រតី។

មានមនុស្សរហូតដល់ ១៧០ នាក់ នៅលើជើងហោះហើរជួបបញ្ហាអាសន្ននេះ។ បើយោងតាមរបាយការណ៍ដំបូង មិនមានអ្នកដំណើរ ឬនាវិកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរបាននិយាយថា យន្តហោះនៅដដែល មិនមានភ្លើងឆេះនៅលើយន្តហោះទេ ហើយគ្រប់គ្នាត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ដោយប្រើស្លាយសង្គ្រោះបន្ទាន់។

អភិបាលនៃតំបន់ Novosibirsk និង Omsk បានសន្យាថា នឹងផ្តល់ឱ្យអ្នកដំណើរនូវជំនួយចាំបាច់ទាំងអស់ កន្លែងស្នាក់នៅបណ្តោះអាសន្ន និងការធានាក្នុងការនាំពួកគេទៅកាន់គោលដៅដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍រុស្ស៊ី ក៏បានបើកការស៊ើបអង្កេតលើកាលៈទេសៈពិតប្រាកដនៃឧប្បត្តិហេតុនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×