Evie Amati អាយុ ២៦ឆ្នាំ សញ្ជាតិអូស្ត្រាលី បានកាន់ដាវដើរចូលក្នុងហាងទំនិញមួយ នៅ Sydney កាលពីដើមឆ្នាំ ២០១៧ និយាយថា មានសំឡេងអាថ៌កំបាំងមួយខ្សឹបៗចេញបញ្ជាឲ្យនាងទៅ… សម្លាប់មនុស្ស ។
នេះជាថ្ងៃទី ៨ នៃសវនាការកាត់ទោសនាង ។ សាលក្រមត្រូវបានបន្ធូរបន្ថយ ព្រោះនាងពុំធ្លាប់បំពានច្បាប់ ។
អតិថិឃន ២រូប នៅហាង 7-Eleven ពេលនោះគឺ Ben Rimmer និង Sharon Hacker និយាយថា ពួកគេ រងការវាយប្រហារដោយដាវពីសំណាក់នារីវ័យក្មេងម្នាក់ ហើយរឿងរ៉ាវត្រូវបានកាមេរ៉ារបស់ហាងថតជាប់ ។
បុរសទី ៣ គឺ Shane Redwood សំណាងល្អដែលគេចផុតពីផ្លែដាវ ហើយបានយកបាឡូធ្វើជាខែលទប់ទល់ ។ ជនរងគ្រោះទាំង៣សុទ្ធសឹងពុំដែលស្គាល់នាង Amati ទេ ។
នាង Amati ត្រូវបានមេធាវីការពាររួចពីបទចោទប្រកាន់ ៦ ក្នុងនោះមាន២ ធំគឺ “ចេតនាបង្កស្នាមរបួស” និង “សម្លាប់មនុស្ស” ព្រោះសំណងលើកូនក្តីមានបញ្ហាសុខភាពសរសៃប្រសាទ ពេលបង្កហេតុ ។
Amati វិញបានថ្លែងការពារខ្លួននាងថា ៖ “ខ្ញុំទទួលអារម្មណ៍ពិបាកទ្រាំណាស់ ។ អារម្មណ៍សោកសៅ១បានមកគ្របដណ្តប់ ។ ខ្ញុំពុំចង់ឆ្លងកាត់អារម្មណ៍បែបនេះម្តងទៀតទេ ខ្ញុំចង់ឲ្យស្លាប់ដើម្បីបញ្ចប់វា ។ តើមានមូលហេតុ អ្វីដើម្បីបន្តរស់ទៀតនៅ? ។ នាងថាអារម្មណ៍រាងពេលនេះគឺងងឹតសូន្យឈឹង គ្មានចងចាំអ្វីទាំងអស់ ហើយនាង… ធ្វើតាមបញ្ជា ។
ទឹកមុខពេលនាងធ្វើការវាយប្រហារ ។
នៅមុនពេលធ្វើការវាយប្រហារ Amati បានស្តាប់បទចម្រៀងមួយក្នុងនោះមានឃ្លាថា ៖ “នាំឲ្យខ្ញុំទេពអប្សរម្នាក់ ដើម្បីជួយទាញខ្ញុំចេញពីឋាន… នរក” ។ ពេលនោះនាងក៏មានប្រើគ្រឿងញៀន ។
អ្វីដែលចងចាំគឺ ជុំវិញខ្ញុំស្ងាត់ជ្រងំ មានតែស្នូរសំឡេង ១អមដោយសំណើច… ប្រាប់ខ្ញុំនៅសម្លាប់មនុស្ស!។
តាមវេជ្ជបណ្ឌិតឲ្យដឹងថា នាងមានជំងឺហៅថា MDA ហើយនាងបានចូលមន្ទីរពេទ្យច្រើនដង ព្រមទាំងធ្លាប់មានបំណងធ្វើអត្តឃាតក្នុងនោះ មានម្តងគឺដេកលើផ្លូវ… រថភ្លើង ៕ ចន្ទ្រា