Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជំនាញ ទប់​ទល់នឹង​ការហូរ​ច្រោះ ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​

​ភ្នំពេញ​ ៖ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ បាន​បន្ត​ដឹកនាំ​ក្រុមការងារ ទប់​ទល់នឹង​ការហូរ​ច្រោះ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​បើតាម​ការផ្សាយ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅ​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រង់ចំណុច​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​ធានា​សុវត្ថិភាព ។ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កម្លាំង ទប់​ទល់នឹង​ការហូរ​ច្រោះ​ទំនប់​សណ្តរ​ស្ទឹង​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​សូមបញ្ជាក់​ផងដែរ​ថា ការហូរ​ច្រោះ (​រន្ធ​នាគ​) នេះ គឺ​បាន​ពិនិត្យ​តាំងពី​ថ្ងៃ​ម្សិលមិញ​ម្ល៉េះ ប៉ុន្តែ​ដោយសារ​វា​នៅ​ជ្រៅ​ពេក (​បាត​ទំនប់​) ទើប​ការអន្តរាគមន៍​កន្លង​មកនេះ គឺ​គ្រាន់តែ​ទប់ទល់ ដើម្បី​ការពារ​កុំឱ្យ​ការហូរ​ច្រោះ​រីក​រាលដាល​កាន់តែ​ធំ​ឡើង ធ្វើឱ្យ​ទឹក​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ ។ មកដល់ពេលនេះ ស្ថានភាព​មាន​លក្ខណៈ​កាន់តែ​ប្រសើរ ដោយ​ទឹក​ហូរ​កាន់តែ​តិច ។ ជារួម​ការហូរ​ច្រោះ​នេះ ត្រូវបាន​ទប់ស្កាត់​ទាន់ពេលវេលា និង​ផុតពី​ការបារម្ភ​ហើយ ។​

ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា មកដល់​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ព្រែក​ស្រែអំបិល ខេត្តកោះកុង នៅ​ផ្នែក​ខាងលើ (​ភូមិ​បាក់​អង្រុត ឃុំ​ដង​ពែង​) បាន​ស្រក​ចុះមក​ប្រក្រតីភាព​ស្ទើរ​ទាំងស្រុង​ហើយ ។ ដោយឡែក​នៅ​ផ្នែក​ខាងក្រោម (​ទីប្រជុំជន​ផ្សារ​ក្រោម ឃុំ​ស្រែអំបិល​) ទឹកបាន​បន្ត​ស្រក​ចុះ ០,២ ម៉ែត្រ បន្ថែមទៀត ពោលគឺ​បាន​ស្រក​ផុត​ទីប្រជុំជន​ហើយ ។​

​ស្ថានភាព​ទឹកជំនន់ នៅ​ខេត្តកំពត ៖ មកដល់​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ព្រែក​កំពង់បាយ ក៏ដូចជា​នៅតាម​បណ្តា​ព្រែក និង​ស្ទឹង​នានា​នៅក្នុង​ខេត្តកំពត បាន​ស្រក​ចុះមក​ធម្មតា​វិញ​ហើយ ។ ឯ​ស្ថានភាព​អាកាសធាតុ ក៏មាន​ការធូរស្រាល​ច្រើន ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​កម្ពស់​ទឹក ប្រចាំ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា រួមមាន ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល​, ស្ថានីយ​ទន្លេសាប -​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់ហ្លួង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

​សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ និង​កម្រិត​បរិមាណ​ទឹក​ភ្លៀង ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត គិត​ចាប់ពី​ម៉ោង ៧​ព្រឹក​ថ្ងៃទី ២១ ដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ៖

×