Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​វែកញែក​ព្រោងព្រាត! ក្រោយ​បែកធ្លាយ​វីដេអូ​អ្នកលក់​យក​ទឹក​អ្វី​ម្យ៉ាង​ពី​ក្នុង​ដប ចាក់​លាប​លើ​សា​ច់ មុន​ពេល​ដាក់​លក់​ឲ្យ​អ្នក​ទិញ

មហាជនអ្នកអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូដ៏ចាប់អារម្មណ៍មួយ បង្ហាញស្រ្តីអ្នកលក់សាច់គោម្នាក់ ដែលជាបងប្អូនខ្មែរឥស្លាម បានធ្វើសកម្មភាពយកទឹកក្រហមអ្វីម្យ៉ាង ពីក្នុងដបទៅចាក់លាបលើសាច់គោ មុនពេលដាក់លក់ឲ្យអតិថិជន។

មែនហើយ តាមរយៈសកម្មភាពនេះ មនុស្សជាច្រើនពិតជាមិនដឹងថា ទឹកក្រហមនោះវាជាល័ក្ខ ឬក៏ជាសារធាតុគីមីអ្វីម៉្យាង ដើម្បីលាបលើសាច់ ឲ្យរក្សាគុណភាពមើលទៅឃើញនៅតែស្រស់ៗល្អ ទាក់ទាញអ្នកទិញនោះទេ។

ទាក់ទងករណីដ៏គួរឲ្យសង្ស័យនេះ ត្រូវបាននារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ធីតា ដាវ ថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឲ្យបងប្អូនមហាជនជួយពិនិត្យមើលថា តើវាជាអ្វី ដោយម្ចាស់គណនីខាងលើបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ងប្អូនឃើញសាច់ស្រស់កុំគិតថាស្រស់ មើលវីដេអូហើយបានដឹង។ សាច់ក្លាសេ សស្លេកសោះ យកមកលាបអីឃើញស្រស់ក្រហម អរគុណរាល់ការផ្តល់មតិប្រកបដោយសុជីវធម៌ និងមិនប្រាស់ចាកសីលធម៌…»។

ក្រោយពីបានឃើញសកម្មភាពនេះរួចមក មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិរិះគន់ទៅកាន់ស្ត្រីជាអ្នកលក់បែបៗនេះថា៖ «គីមីអោយសាច់ស្រស់ ងាប់អស់ហើយមិនរស់ទេ, អោយតែបានលក់ដាច់ ហ៊ានធ្វើគ្រប់យ៉ាងម៉ង,…»។ ខណៈអ្នកផ្សេងទៀតដែលក៏ពុំបានដឹងដូចគ្នា បានស្នើឲ្យសមត្ថកិច្ចចុះចាត់វិធានការ ព្រោះនេះជាទង្វើសម្លាប់មនុស្សដោយប្រយោល។

តែទន្ទឹមនឹងនោះ ក៏មានមហាជនមួយចំនួនដែលធ្លាប់បានឃើញ បានឲ្យដឹងថា៖ «គេលាបឈាមគោទេខ្ញុំធ្លាប់ឃើញហើយ​, នៅផ្សារព្រែកព្នៅក៏ចឹងដែរឃើញរាល់ដងហ្នឹង, ខ្ញុំក៏ធ្លាប់ឃើញអ្នកលក់សាច់ជ្រូក យកឈាមជ្រូកមកលាបចឹងដែរ​ អោយឃើញស្រស់ល្អ បើសិនជាថ្នាំគីមីមែន​ គេមិនយកមកលាបកណ្តាលវាលអោយយើងឃើញទេ»។ បន្ថែមលើនេះ អ្នកធ្លាប់លក់សាច់គោម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Hanan Kh បានឲ្យដឹងទាំងហួសចិត្តថា៖ «ពីមុនខ្ញុំក៏ជាអ្នកលក់សាច់គោម្នាក់ដែរ នៅពេលដែលសាច់គោក្លាស្សេទឹកកក វានឹងសស្លេក ចឹងហើយទើបគេយកឈាមគោស្រស់ ដែលគេច្រកទុកពីយប់ យកវាមកលាបឲ្យក្រហមស្រស់មកវិញ ចែមុននឹងផុសហេតុអ្វីមិនសួរនាក់លក់ហ្នឹងឲ្យច្បាស់សិនចាំផុស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×