Adam Campion អាយុ ២៦ឆ្នាំ នៅអង់គ្លេស បានបើកបរម៉ូតូក្នុងល្បឿន “ទៅកាន់បច្ឆា” បើករំលោភគំនូសចរាចរណ៍ ហើយបង្ហោះម៉ូតូ បង្អួតទៀត… ក្នុងពេលលើផ្លូវមានរថយន្តជាច្រើនកំពុងធ្វើដំណើរ ។
ចុងក្រោយក្នុងល្បឿនលឿនដូច “ម៉ូតូ” ដែរ សមត្ថកិច្ចបានវាយខ្នោះហើយឲ្យសម្រាកពន្ធនាគារ… ២១ខែ ។
ទិដ្ឋភាពក្នុង Clip បង្ហាញឲ្យឃើញយុវជន “មើលស្រាលជីវិត” រូបនេះ លើកកង់ម៉ូតូខាងមុខ គ្រលែងចង្កេះ រំលងភ្លើងក្រហម… ។ គេនៅបានបញ្ជាយន្តដោយប្រើដៃម្ខាង ព្រោះដៃម្ខាងទៀតរវល់ទូរស័ព្ទថតល្បឿនម៉ូតូទុក គឺ ៣០១km/h (រកឃើញក្នុង laptop ក្រោយពេលចាប់ខ្លួន) ។
គ្រាន់តែដឹងថា Adam Campion បានទទួល “រង្វាន់” ចុងក្រោយគឺ ជាប់គុក ២១ខែ ។ ក្រៅពីនោះ គេបានស្រាវជ្រាវឃើញយុវជននោះនៅបាន “Hack” នាឡិការល្បឿន ដើម្បីបង្អួតគេឯងថែមទៀត ព្រោះថា ល្បឿនលឿនបំផុតសម្រាប់ឯកទគ្គកម្មម៉ូតូគឺ ៣៣៧km/h តែប៉ុណ្ណោះ (សម្រាប់ម៉ូតូប្រកួតវិញ្ញាសារកីឡូប្រណាំងម៉ូតូ) ។
ជាទូទៅ អ្នកលេងបណ្តាញសង្គមសរសេរ comment ថា ៖ “បើចង់ងាប់ម្តេចមិនរកកន្លែងស្ងាត់ ហើយងាប់ទៅ! ធ្វើបែបនេះ បង្ការគ្រោះថ្នាក់ឲ្យអ្នកដទៃថែមទៀត! ចង្រៃមែន! ។ ខ្លះទៀតថា “ល្បឿនម៉ូតូ សម្រាប់ចូលគុក គឺត្រូវតែយ៉ាងនេះ!” ៕ លីសា