Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អា​ត​ក៏​ស្អាត មា​ន​ក៏​មាន ប្រកាស​ជ្រើសរើស​រក​ឪពុក​ឱ្យ​កូនប្រុស​ដ៏​សាមញ្ញ តែ​ទាស់​ត្រង់​លក្ខខណ្ឌ​មួយ​នេះ ធ្វើ​ឱ្យ​មនុស្សម្នា​លាន់មាត់​ថា ប្រហែល​គ្មាន​បុរស​ណា​សុខចិត្ត​ធ្វើ​ប្តី​នាង​ទេ

កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមរបស់ចិន បានផ្សព្វផ្សាយព័ត៌មានអំពីស្ដ្រីមេម៉ាយកូន១ដែលមានរូបសម្រស់ដ៏ស្រស់ឆើតឆាយម្នាក់ម្នាក់ ដែលចង់ស្វែងរកឪពុកចុងឱ្យកូនប្រុសអាយុ ៣ ឆ្នាំ របស់នាង នៅ “ផ្សារផ្គូរផ្គង” នៃឧទ្យានសាធារណៈមួយកន្លែង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមការណែនាំខ្លួនឯង ស្រ្តីកូន១នៅលីវរូបនេះបានប្រកាសឲ្យដឹងថា នាងមានអាយុ ២៨ ឆ្នាំ កម្ពស់ ១.៦៤ ម៉ែត្រ ប្រាក់ចំណូលប្រចាំឆ្នាំ 600,000 យន់ (ប្រមាណជាង ៨២,០០០ ដុល្លារ) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានផ្ទះ និងឡាន។ ពេលនេះនាងមានបំណងចង់មករកឪពុកចុងឱ្យកូនប្រុសអាយុ ៣ ឆ្នាំរបស់នាង ហើយលក្ខខណ្ជជ្រើសរើស​សម្រាប់​ដៃគូ ​គឺ​មាន​​តែពីរ​ប៉ុណ្ណោះ​ ទី១ «បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ឬ​ខ្ពស់​ជាង​នេះ» និងទី២ «​រស់នៅ​ក្នុង​គ្រួសារ​ដ៏​មាន​សុភមង្គល»។

លក្ខខណ្ឌទាំងពីរនេះមិនគួរជាបញ្ហានោះទេ បើទោះបីជាម្តាយនៅលីវរូបនេះរស់នៅជាមួយកូនប្រុសអាយុ ៣ ឆ្នាំក៏ដោយ។ ប៉ុន្តែ ការ​លើក​ឡើង​បន្ទាប់​របស់​នាង ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់​ថា តើហេតុអ្វីបានជានាង​មិន​ចង់​បានកូនជាមួយប្តី​ក្រោយ​?។

ស្ត្រីរូបនេះបន្តថា មូលហេតុដែលនាងដាក់លក្ខខណ្ឌដ៏សាមញ្ញបែបនេះ គឺដើម្បីឲ្យបុរសនោះអាចប្រព្រឹត្តិល្អចំពោះកូនប្រុសរបស់នាង, មិនវាយធ្វើបាប ឬប្រព្រឹត្តខុសពីគេ។ ហើយមូលហេតុដែលនាង​មិន​ចង់​ «មាន​កូន» ​ជាមួយប្តីក្រោយ ដោយ​និយាយ​ចំៗ​ថា ការ​រៀបការ​នេះ​ គឺដើម្បីតែ​កូន​ប្រុស​របស់​នាងម្នាក់គត់ប៉ុណ្ណោះ។

ក្រោយពីបានឮដូច្នេះហើយ មនុស្សម្នាដែលមានវត្តមាននៅក្នុង “ផ្សារផ្គូផ្គង” នៅពេលនោះ និងអ្នកដែលបានឃើញព័ត៌មាននៅលើបណ្តាញសង្គម នាំគ្នាភ្ញាក់ផ្អើល និងបានគិតថា ស្រ្តីរូបនេះគឺជាមនុស្សអាត្មានិយម។ ក្នុងនោះ មនុស្សជាច្រើនបានលើកឡើងទាំងហួសចិត្តថា៖ “តើមានបុរសណាទៅដែលសុខចិត្តរៀបការជាមួយអ្នកដែលមិនចង់បង្កើតកូនជាមួយខ្លួននោះ? ហើយមកចិញ្ចឹមកូនរបស់ប្រពន្ធគេពេញមួយជីវិត? នាង​គិត​ថា​នាង​ថ្លៃថ្នូរ​សម្រាប់​កូនៗ​របស់​នាង ប៉ុន្តែ​តាម​ពិត​នាង​អាត្មានិយម​ពេកហើយ។ អ្វី​ដែល​នាង​ត្រូវ​ការ​គឺ​មិន​មែន​ប្ដី​ទេ តែ​ជា​មេដោះ​ប្រុស, លក្ខខណ្ឌរបស់អ្នកក៏ល្អដែរ ប៉ុន្តែខ្ញុំខ្លាចថាវាពិបាករកបុរសបែបនេះ។ តើឪពុកម្តាយក្មេកនឹងគិតយ៉ាងណា នៅពេលដែលកូនប្រសារបស់ខ្លួនមានកូនផ្ទាល់ខ្លួន ហើយមិនព្រមបង្កើតចៅឲ្យពួកគេបាន?, នាង​និយាយ​ដោយ​ជឿជាក់​ថា​នាង​មាន​បរិញ្ញាបត្រ ​ហើយ​ប្រាក់ខែ​ប្រចាំឆ្នាំ​មិន​តិច​ទេ​។ តើបុរសណាដែលមិនចង់បាននាង? ព្រោះបុរសនោះមិនចាំបាច់ខំប្រឹងប្រែងរកលុយច្រើនទេ ហើយក៏មិនចាំបាច់ធ្វើការដែរ គ្រាន់តែនៅផ្ទះ និងមើលថែកូនប្រុសរបស់នាងបានហើយ។

តែអ្នកខ្លះក៏គិតស្មានថា ស្រ្តីរូបនេះប្រហែលបានឆ្លងកាត់ការឈឺចុកចាប់ជាច្រើន ក្នុងទំនាក់ទំនងជាមួយអតីតប្តីរបស់នាង ដូច្នេះហើយទើបបានជានាងសម្រេចចិត្ត ដោយសុខចិត្តលះបង់សុភមង្គលផ្ទាល់ខ្លួន ដរាបណាកូនរបស់នាងអាចអភិវឌ្ឍបានល្អបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×