Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណា​ស់! នាំចូ​ល​ផលិត​គ្មាន​គុណភាព​ខុសច្បាប់​អាមេ​រិក ធ្វើឲ្យ​ខូ.ចមុ​ខ​បែបនេះ​ហើយ នៅ​មាន​មុ​ខ​ជេ.រប.ញ្ចោរ និង​ចោទ​ថា​គេ​ជំពា.ក់​លុយ​ទៀ​ត ខណៈ​អ្នកលក់​ត្រីងៀត​កំ​ពូល​ជេ.រនេះ​វិញ បោ.ក​អ្នកទិញ​ច្រើន​ម្ចាស់ សរុប​ទឹកប្រាក់​រាប់ពាន់​ដុល្លារ

ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់អ្នកលក់ឡេ និងអ្នកលក់ត្រីងៀតនៅអាមេរិក បានផ្ទុះឡើងកក្រើកបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលអ្នកទាំងពីរដែលមានឈ្មោះ Lee Sovan និងឈ្មោះ សារឹម រកស៊ីលក់ដូរចែកចាយផលិតផលខូចគុណភាព និងគ្មានទំនួលខុសត្រូវ សម្រាប់បងប្អូនខ្មែរនៅទីនោះដែលជាទិញ និងលក់ដូរបន្តហើយ បែរជាមានមុខ Live វីដេអូ ស្រែកជេរបញ្ចោពួកគាត់យ៉ាងសាហាវៗ និងថែមទាំងជួលសារព័ត៌មានមួយនោះ ដែលពុំបានដឹងរឿងច្បាស់ពីភាគីជនរងគ្រោះទិញផលិតខូចគុណភាពអស់លុយរាប់ពាន់ដុល្លារ ចោទប្រកាន់បកទាំងហួសចិត្តបំផុតថា ពួកគាត់និយាយបង្ខូចបង្កាត់មកលើពួកខ្លួន ផ្ទុយពីការពិតទាំងអស់ និងថាអ្នកទិញលក់ផលិតផលគ្មានគុណភាពដែលប្រើប្រាស់ហើយធ្វើអោយខូចមុខនោះ គឺជាអ្នកជំពាក់លុយខ្លួនមិនសងទៅវិញ។

​បើតាមបងស្រីម្នាក់ដែលជាសាច់ញាតិបងប្អូនជនរងគ្រោះ បានប្រាប់ដំណើរសាច់រឿងឲ្យដឹងថា ដំបូងឡើយ គឺអ្នកលក់ឡេឈ្មោះ Lee Sovan ដែលក៏ជាអតីតអ្នកលក់ត្រងៀតផងដែរ បានមកសុំរាប់អានពួកគាត់ និងតែងតែមានការជួបជុំហូបចុកជារឿយៗ ប៉ុន្តែ ក្រោយមក ឈ្មោះ Sovan នេះ នៅពេលឃើញមិត្តភក្តិនៅតែផ្ទះជីវិតរស់នៅយ៉ាងសុខស្រួល ព្រោះមានប្តីគេរកស៊ីចិញ្ចឹមមិនឲ្យប្រពន្ធគេលំបាក ក៏កើតមានចិត្តគំនិតច្រណែន ចាប់ផ្តើមនិយាយដៀមដាម ហើយក៏ផ្ទុះរឿងឈ្លោះគ្នាផ្អើលម្តងរួចមកហើយ។

តែដោយឡែក ទាក់ទងរឿងចោទថា មិត្តភក្តិដែលខ្លួនរាប់អានជំពាក់លុយមិនសង បងស្រីរូបនោះក៏បានឲ្យដឹងថា តាមពិតទៅ គឺស្រ្តីលក់ឡេឈ្មោះ Lee Sovan រូបនេះ ឃើញគេល្បីនៅក្នុងបណ្តញសង្គម ក៏បានទៅសុំអង្វរគេឲ្យជួយលក់ផលិតផលរបស់ខ្លួន ដោយគ្មានអ្នកណាគេទៅសុំធ្វើជាតំណាងចែកចាយស្អីនោះទេ ហើយនៅពេលអ្នកជួយលក់ផ្ញើលុយមិនទាន់ (ព្រោះនៅអាមេរិក មិនមែនវេរស្រួលៗនោះទេ) ក៏ចោទថាគេស៊ីដាច់លុយខ្លួន ខណៈខ្លួនពឹងឲ្យគេជួយលក់ផលិតផលឲ្យខ្លួនសោះ និងរឿងមួយទៀត ទាក់ទងធ្វើជាមកយល់ចិត្ត ថាបើចង់ផ្ញើលុយមកបងប្អូននៅស្រុកខ្មែរ សូមផ្ញើតាមរយៈខ្លួនមក គឺមិនអស់ថ្លៃសេវាអ្វីទេ តែពេលផ្ញើ 1000$ (ស្មើជាង៤លានរៀល) តែបែរជាឲ្យដល់ដៃសាច់ជាតិរបស់គេតែ ៤ លានរៀលប៉ុណ្ណោះ ហើយថែមទាំងចោទថាគេជំពាក់លុយខ្លួនរឿងការផ្ញើលុយកាក់នេះទៀតផង ទាំងដែលខ្លួននិយាយថាមិនអស់លុយសេវាអ្វីឡើយ ដើម្បីអូសទាញឲ្យពួកគាត់ជួយទិញយកផលិតផលទៅលក់បន្ត និងប្រើប្រាស់។

គាត់បន្តថា ការដែលស្រ្តី Lee Sovan ចេញមក Live វីដេអូជេរបញ្ចោជាបន្តបន្ទាប់នេះ ជាមួយការចោទប្រកាន់ថា គេជំពាក់លុយខ្លួនផ្ទុយពីការពិតបែបនេះ គឺដោយសារផ្ទុះកំហឹងបងប្អូនអ្នកទិញដែលជាអ្នកស្គាល់គ្នា ត្អូញត្អែររឿងផលិតផលខូចគុណភាព គ្មានការទទួលខុសត្រូវ (ដោះដូរផលិតផល ឬសងលុយវិញ) ខណៈម្នាក់ៗជួយទិញ ៧០០-៨០០ ដុល្លារ ឯណោះ។

តាមពិតទៅ ពួកគាត់ដែលទិញផលិតផលឡេម្សៅអស់ប្រាក់រាប់រយពាន់ដុល្លារ តែយកទៅប្រើប្រាស់មិនកើត គឺពួកគាត់ខ្ជិលចង់បង្កឲ្យមានរឿងនោះទេ ដោយសុខចិត្តបោះលុយចោល ព្រោះគិតថាសុទ្ធតែជាអ្នកស្គាល់រាប់អានគ្នា ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគាត់អត់ទ្រាំពុំបាននោះ គឺទង្វើដ៏គ្មានទំនួលខុសត្រូវ និងជេរបញ្ចោដ៏សាហាវៗ ពីសំណាក់ស្រ្តីឈ្មោះ Lee Sovan រូបនេះតែម្តង ដែលគ្រាន់តែត្អូញត្អែរពីផលិតផលប្រើមិនកើត និងធ្វើខូចមុខ ហើយក៏នាំគ្នាឈប់បន្តជួយទិញទៀត បែរជាផ្ទុះកំហឹងជេរបញ្ចោពួកគាត់ដ៏អសិលធម៌បំផុត ពិតជាឥតអៀនខ្មាសមែន!។ ជាក់ស្តែង បើលោកស្រី Sovan ចង់ឃើញភស្តុតាងមុខមាត់ជនរងគ្រោះខូចបែបណា CEN នឹងបង្ហាញនៅក្នុងរូបភាពខាងក្រោម។

ចំណែករឿងអ្នកលក់ត្រីងៀតខូចគុណភាព ដែលគ្មានការទទួលខុសត្រូវ និងក៏កំពូលខាងជេរបញ្ចោឈ្មោះ សារឹម រូបនេះវិញ បងស្រីក៏បានបញ្ចេញឲ្យដឹងថា បានបោកប្រាស់បងប្អូនអ្នកទិញបីបួនម្ចាស់ ជាមួយត្រីងៀតស្អុយ ប្រហុកឆ្អេះឆ្អាប សរុបជាទឹកប្រាក់ប្រហែលជាង ៤០០០ ដុល្លារ ។ ក្នុងនោះស្រ្តីចំណាស់អាយុ ៧០ ឆ្នាំ ម្នាក់ បានខាតបង់ប្រាក់ដោយសារត្រីងៀតស្អុយជាង ៣០០០ ដុល្លារ ហើយគាត់ក៏បានចេញមុខឡាយឲ្យបងប្អូនខ្មែរដែលរស់នៅជុំវិញពិភពលោកបានដឹង ពីទង្វើដ៏គ្មានការទទួលខុសត្រូវ តែជំនាញឆ្លើយតបជាមួយការជេរបញ្ចោរបស់ស្រ្តីឈ្មោះ សារឹម រូបនេះថាសាហាវប៉ុណ្ណា!។ អ៊ុំស្រីរងគ្រោះបានឲ្យដឹងថា គាត់ក៏រកស៊ីលក់ដូរដែរ ប៉ុន្តែ ប្រសិនបើភ្ញៀវ Complain (ត្អូញត្អែរ) ពីផលិតរបស់យើងប្រើមិនកើត គឺគាត់នឹងសួរទៅភ្ញៀវថា តើចង់ដោះដូរផលិតផល ឬយកលុយវិញហើយ មិនមែនចេញចរឹកខូចគ្មានការទទួលខុសត្រូវ ចង់បានតែលុយគេដូចស្រ្តីឈ្មោះ សារឹម និងស្រ្តីឈ្មោះ Sovan ទាំងពីរនាក់នេះទេ។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺត្រង់ថាកំពូលអ្នកលក់ឡេ និងត្រីងៀតទាំងពីរនាក់នេះ លក់ដូរផលិតផលខូចគុណភាព គ្មានការទទួលខុសត្រូវ និងខុសច្បាប់នៅអាមេរិកហើយ បែរជាមានមុខជេរបញ្ចោដ៏សិលធម៌ និងថែមទាំងចង់ប្តឹងអ្នកទិញវិញទៀត ពិតជាអស្ចារ្យ និងគ្មានការខ្មាសអៀនសូម្បីបន្តិចសោះឡើយ។

ជាក់ស្តែង ក្រោយឃើញហួសចិត្តខ្លាំងពេក អ្នកប្រើប្រាស់បណ្តាញសង្គមវ័យចំណាស់ម្នាក់ ដែលជាអ្នករស់នៅអាមេរិកផងដែរ បានដាក់ឲ្យបែបនេះថា៖ «សំងំលក់ដូរក្នុងផ្ទះខុសច្បាប់ហើយ​ នៅធ្វើទង្វើរអសិលធម៌ជេរបញ្ចោរគេទៀត​ ពិតជាមានកំណើតពេកហើយ​ លក់ដូរនៅអាមេរិក​ អត់មានសុំច្បាប់​ពី​ City hall អីទេ​ ស្គាល់ច្បាប់ទេនាងក្មួយ​ នេះនៅប្រទេសអាមេរិចណានាង ក្មួយ​ Sovan SLK slk ស្គាល់​ City Hall ស្គាល់​ Sale permits អត់ក្មួយ…..លក់ដូរមាន​ insurance សំរាប់ភ្ញៀវគេ​ sued back bylaw»។ គណនីជាចាស់ទុំខាងលើក៏បានបន្តឲ្យដឹងថា៖ «គាត់លក់ខុសច្បាប់មិនទាន់បែកការណ៍ទៅដល់ស្ថាបន័ច្បាប់​ ព្រោះបងប្អូនខ្មែរដែលគាត់មានបញ្ហារគាត់​មិន​ Report ទៅ​ States ទើប​ States មិនទាន់មានចំណាត់ការ​ រកស៊ីស្រុកអាមេរិច​ បង់ពន្ធ​ បង់តាក់ណាក្មួយ​ បងប្អូនខ្មែរដែលទិញហើយ​ គេខ្ជិលប្តឹង​ ព្រោះមិនចង់វែងឆ្ងាយ​ តែបើតាមផ្លូវច្បាប់វិញក្មួយលក់ដូរ​ខុសច្បាប់​ គ្មានច្បាប់ណាអោយលក់ដូរនៅផ្ទះទេ​ គ្រប់ទំនិញត្រូវរាយការណ៍ជូនState។ City hall health department, ជាអ្នកចុះពនិត្យរៀងរាល់6ខែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×