Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគ្រូ​សាស្ត្រា​ចារ្យ ត្រូវ​បានកូន​សិស្ស​លួច​ថត​ពេល​កំពុង​បង្រៀន ពេល​មើល​វីដេអូ អ្នក​និយម​លេង​អ៊ីនធឺណិត​លាន់មាត់​ថា «នៅ​មាន​គ្រូ​បែបហ្នឹង​ទៀ​ត​ទេ?»

ថ្មីៗនេះ វីដេអូមួយដែលបង្ហាញអ្នកគ្រូសាស្ត្រាចារ្យម្នាក់ នៅទីក្រុង Shenyang ប្រទេសចិន ខណៈពេលកំពុងបង្រៀន ដែលកូនសិស្សបានថតបង្ហោះ បើទោះបីគ្រាន់តែជាវីដេអូធម្មតាក៏ដោយ ប៉ុន្តែ វីដេអូនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណេត ហើយថែមទាំងក្លាយជាប្រធានបទក្តៅដែលត្រូវបានពិភាក្សានៅលើ Weibo ទៀតផង។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​រាល់​គ្នា​ភ្ញាក់​ផ្អើល​នោះ​ គឺ​ដោយ​សារមិន​គួរ​ឱ្យ​ជឿ​ថា “​អ្នក​គ្រូរូបនោះជាមនុស្សដ៏​សាមញ្ញ​បែប​នេះ”។ គេ​បាន​ដឹង​ថា​អ្នកគ្រូសាស្ត្រាចារ្យ​ក្នុង​វីដេអូ ​គឺ​ជា​សាស្ត្រាចារ្យ​រង Feng នៅ​សាកលវិទ្យាល័យ Shenyang City។ ទោះបីជាអ្នកគ្រូនៅក្មេង និងទទួលបានសញ្ញាបត្រខ្ពស់ក៏ដោយ តែអ្នកគ្រូសាមញ្ញបំផុត។ ជាក់ស្តែង អ្នកគ្រូ​មិន​បាន​កាន់​កាបូប​ស្បែក​តម្លៃ​ខ្ពស់​ទេ ប៉ុន្តែ​បាន​ប្រើ​ថង់​ប្លាស្ទីក​ថោក ​ដើម្បីដាក់​សៀវភៅ និង​សម្ភារៈ​ការិយាល័យ​ដែលអ្នកគ្រូ​ត្រូវ​ការប៉ុណ្ណោះ។

មិន​ត្រឹម​តែ​ប្រើ​ថង់ក្រដាស​ទេ គឺសូម្បីដប​ទឹក​របស់​នាង​ក៏​សាមញ្ញ​ណាស់​ដែរ គ្រាន់​តែ​ដប​​ទឹក​ផ្លែ​ឈើ​ធម្មតា​។ លើសពីនេះ អ្នកគ្រូ​ក៏​គ្មាន​គ្រឿង​អលង្ការ ឬ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ​នៅ​លើ​ខ្លួន​ដែរ ពោលគឺអ្វី​គ្រប់​យ៉ាង​អំពី​នាង​ គឺ​សាមញ្ញ​ណាស់។

សាស្ត្រាចារ្យ​ស្រី​រូប​នេះ​ បាន​ធ្វើ​ឲ្យ​និស្សិត​ថ្មី​ៗ​ដែល​ទើប​តែ​ចូល​សកលវិទ្យាល័យ​មាន​ការ​ភ្ញាក់​ផ្អើល។ និស្សិតដែលបានថតវីដេអូតាមអ៊ីនធឺណិតបាននិយាយថា “តាមចំណាប់អារម្មណ៍របស់ខ្ញុំ អ្នកគ្រូសាស្ត្រាចារ្យមានលក្ខណៈប្លែកពីគេ។ នៅពេលដែលខ្ញុំឃើញនាងកាន់សៀវភៅនៅក្នុងថង់ក្រដាស និងទឹកផឹកពីដបចាស់ ធ្វើឲ្យខ្ញុំមិននឹកស្មានង​ថា​នាង​ជា​មនុស្ស​សាមញ្ញបែបនេះ​សោះ»។

បន្ទាប់​ពី​ល្បី​ភ្លាម អ្នក​សារព័ត៌មាន​បាន​មក​សាលា​ដើម្បី​សម្ភាស។ អ្នកគ្រូ​សាស្ត្រាចារ្យ​រង Feng បាននិយាយថា ដបទឹកដែលគ្រប់គ្នាឃើញក្នុងវីដេអូនេះ តាមពិតជាដបទឹកផ្លែឈើដែលទិញនៅហាងកាលពីមួយឆ្នាំមុន ដែលនាងបានកែច្នៃ និងប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ រីឯថង់​សៀវភៅ​ជា​កាបូប​សម្រាប់​ដាក់​របស់​របរ​ពេល​ដើរ​ទិញ​ឥវ៉ាន់​នៅ​ហាង​អាហារ​សាលា។ វាមើលទៅដូចនោះ ប៉ុន្តែរឹងមាំ និងងាយស្រួលណាស់ ដូច្នេះហើយនាងតែងតែប្រើវាដើម្បីរក្សាទុកសម្ភារៈបង្រៀន។

សម្រាប់អ្នកគ្រូ Feng វត្ថុសម្ភារៈគឺជារឿងបន្ទាប់បន្សំ តែអ្នកគ្រូយកចិត្តទុកដាក់ខ្លាំងជាងទៅលើទ្រព្យសម្បត្តិខាងក្នុង និងការប្រមូលផ្តុំចំណេះដឹង។ អ្នកគ្រូចែករំលែកថា ជីវិតរបស់នាងសាមញ្ញ ប៉ុន្តែសម្បូរបែប ពិភពលោកពោរពេញដោយក្តីស្រលាញ់ ចំណេះដឹង និងការយល់ដឹងជ្រៅជ្រះនៃជីវិត។ អ្នកគ្រូជឿថា តម្លៃរបស់មនុស្សម្នាក់មិនគួរត្រូវបានចងភ្ជាប់ទៅនឹងវត្ថុសម្ភារៈនិយមនោះទេ ប៉ុន្តែដើម្បីសម្រេចបាននូវសុភមង្គល និងការពេញចិត្តពិតប្រាកដ តាមរយៈការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ។

នៅពេលដែលសិស្សចង់ដឹង សួរថាហេតុអ្វីបានជាអ្នកគ្រូជ្រើសរើសរបៀបរស់នៅដ៏សាមញ្ញបែបនេះ អ្នកគ្រូ Feng តែងតែឆ្លើយតបដោយស្នាមញញឹមដ៏កក់ក្តៅ និងសប្បុរស។ អ្នកគ្រូបានប្រាប់ពួកគេថា ពិភពលោកខាងក្នុងរបស់នាង គឺសម្បូរបែបណាស់ដែលនាងមិនចាំបាច់ពឹងផ្អែកលើការតុបតែងខាងក្រៅ ដើម្បីឱ្យមានអារម្មណ៍ពេញចិត្តនោះទេ។ សុភមង្គលរបស់នាងកើតចេញពីការងារ និងការប្រាស្រ័យទាក់ទងជាមួយសិស្ស មិនមែនទ្រព្យសម្បត្តិសម្ភារៈ ឬកិត្តិយសលើសលប់នោះទេ។

របៀបរស់នៅដ៏សាមញ្ញរបស់សាស្ត្រាចារ្យរង និងពិភពលោកខាងក្នុងដ៏ជ្រាលជ្រៅ បានធ្វើឱ្យសិស្ស និងអ្នកនិយមលេងអ៊ីនធឺណិតកោតសរសើរយ៉ាងជ្រាលជ្រៅ។ ជាការពិតណាស់ មនុស្សដែលមានចំណេះដឹងពិតប្រាកដ នឹងមិនត្រូវការទទួលឥទ្ធិពលពីភាពល្បីល្បាញខាងក្រៅ និងវត្ថុសម្ភារៈនិយមនោះទេ ប៉ុន្តែពិភពលោកខាងក្នុង និងតម្លៃខាងក្នុង គឺសំខាន់បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×