Brooke Bruk-Jackson អាយុ ២១ ឆ្នាំ ត្រូវបានគ្រងមកុដបវរកញ្ញាចក្រវាល Zimbabwe ដែលមានន័យថា នាងនឹងតំណាងឱ្យប្រទេសអាហ្វ្រិក ក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។
ប្រារព្ធឡើងជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ កាលពីសប្តាហ៍មុននេះ ការប្រលងបវរកញ្ញាចក្រវាល Zimbabwe បានបង្កឱ្យមានជម្លោះប្រកាន់ជាតិសាសន៍នៅក្នុងប្រទេសអាហ្រ្វិក ដោយមនុស្សជាច្រើនបានលើកឡើងថា អ្នកឈ្នះមិនមែនជាតំណាងដ៏ត្រឹមត្រូវ នៃប្រជាជនទូទៅរបស់ប្រទេសហ្ស៊ីមបាវ៉េនោះទេ។ Brooke Bruk-Jackson កើត និងធំធាត់នៅ Harare រដ្ឋធានីនៃប្រទេសហ្ស៊ីមបាវ៉េ។ ដោយសារតែនាងក៏មានស្បែកសដែរ ជាបង្កជាបញ្ហាសម្រាប់មនុស្សជាច្រើន។
ជាក់ស្តែង ការគ្រងមកុដរបស់នាងជាបវរកញ្ញាចក្រវាឡ Zimbabwe បានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នករិះគន់បានបោះសំដីថា តំណែងរបស់នាងត្រូវបានខូច ដោយសារការរើសអើងជាតិសាសន៍ ហើយថានាងឈ្នះដោយសារតែនាងស្បែកស។
អ្នកប្រើប្រាស់ Twitter ម្នាក់បានសរសេរឡើងទាំងកំហឹងថា “ស្ត្រីស្លូតបូតស្អាតទាំងអស់ អ្នកអាចប្រាប់ខ្ញុំបានទេថា ស្ត្រីអឺរ៉ុបឈ្នះការប្រកួតសម្រាប់មនុស្សស្បែកខ្មៅមែន? Miss Universe Zimbabwe គួរតែជាហ្ស៊ីមបាវ៉េ ជនជាតិស្បែកខ្មៅ”។ អ្នកផ្សេងទៀត ក៏បាននិយាយថា “ខ្ញុំមិនគាំទ្ររឿងនេះទាល់តែសោះ ហើយខ្ញុំមិននៅទីនេះដើម្បីឈ្លោះជាមួយ [នរណាម្នាក់] ទេ។ អ្នកស្បែកខ្មៅគួរតែរៀនស្រឡាញ់និងគោរពខ្លួនឯង ឈប់បញ្ជូននារីស្បែកស ទៅតំណាងប្រទេសហ្ស៊ីមបាវ៉េ»។
បវរកញ្ញាចក្រវាល Zimbabwe គឺជាព្រឹត្តិការណ៍បឋមថ្នាក់ជាតិ ដែលតំណាងប្រទេសទៅចូលរួមប្រកួតបវរកញ្ញាចក្រវាលត្រូវបានជ្រើសរើស។ អ្នកប្រកួតប្រជែងតំណាងឱ្យខេត្តចំនួន 10 នៃប្រជាជាតិហ្ស៊ីមបាវ៉េ និងរួមបញ្ចូលជនជាតិហ្ស៊ីមបាវេដែលរស់នៅក្នុងជនភៀសខ្លួន។
គួរបញ្ជាក់ផងដែរថា Brooke គឺជាស្ត្រីស្បែកសទី២ ដែលបានឈ្នះការប្រកួតបវរកញ្ញាជាតិអាហ្រ្វិកនៅឆ្នាំនេះ បន្ទាប់ពីបវរកញ្ញាអាហ្វ្រិកខាងត្បូង ប៉ុន្តែការឈ្នះរបស់នាងត្រូវបានគេចាត់ទុកថា មានភាពចម្រូងចម្រាស ដោយសារតែទិដ្ឋភាពជាតិសាសន៍ដែលបែកបាក់គ្នាយ៉ាងខ្លាំងរបស់ប្រទេសហ្ស៊ីមបាវ៉េ ដែលផ្តើមចេញពីប្រវត្តិសាស្រ្តនៃកំណែទម្រង់ដីធ្លី និងការចាកចេញជាបន្តបន្ទាប់ នៃជនជាតិស្បែកស។
មនុស្សមួយចំនួន ក៏បានរកឃើញថា វាពិតចម្លែកដែលថាជាស្ត្រីស្បែកសតែម្នាក់ ក្នុងចំណោមបេក្ខនារីទាំង ២៥ នាក់ គឺនាង Brooke Bruk-Jackson ត្រូវបានគេដាក់ឈ្មោះថាជាអ្នកឈ្នះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង