ថ្មីៗនេះ រូបភាព និងឃ្លីបនៃពិធីមង្គលការមួយនៅទីក្រុង Chongqing ប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ។ នោះគឺហេតុការណ៍បានកើតឡើង នៅពេលដែលកូនក្រមុំរង់ចាំកូនកំលោះមកទទួលនាងដល់ក្នុងបន្ទប់។
យោងតាមទំនៀមទម្លាប់ប្រពៃណីចិន កូនកំលោះមិនមានភាពងាយស្រួលទេ ក្នុងការមកទទួលយកកូនក្រមុំដល់ក្នុងបន្ទប់ ហេតុនេះ ត្រូវឆ្លងកាត់ការធ្វើសេត្តជាច្រើន រហូតដល់កូនក្រមុំពេញចិត្ត ទើបអាចចូលបាន។ តែយ៉ាងណាមិញ អ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺករណីមួយនេះ ពួកគេបានបង្កើតហ្គេមដ៏ធ្ងន់មួយ សម្រាប់កូនកំលោះ។
នោះគឺកូនកំលោះត្រូវឈរលើកម្រាលជូតជើង ហើយរើសអ្នកកំដរកូនក្រមុំម្នាក់ បន្ទាប់មកលើកបីជាមួយចលនា «អង្គុយ-ងើប» ឲ្យបាន ១០ ដង ហើយប្រសិនធ្វើបាន នឹងអាចឆ្លងកាត់ឧបសគ្គបានហើយ។ ថ្វីត្បិតតែកូនកំលោះមិនមានកម្ពស់ខ្ពស់ ប៉ុន្តែដៃរបស់គាត់រឹងមាំ ត្រៀមខ្លួនទទួលយកការប្រឈម ឈរលើកម្រាលព្រំ និងបីអ្នកកំដរកូនក្រមុំដ៏ស្រស់ស្អាត។ ជាសំណាងល្អ អ្នកកំដរកូនក្រមុំមិនធ្ងន់ប៉ុន្មានទេ ហើយកូនកំលោះបាននិយាយថា គាត់អាចទ្រាំបាន និងមិនចាំបាច់ឈប់សម្រាកទេ ដូច្នេះគាត់បានបញ្ចប់ការប្រឈម និងឆ្លងកាត់ការធ្វើសេត្តដោយរលូន។
ក្នុងហ្គេមនេះ មនុស្សជាច្រើនបានគិតថា កូនក្រមុំនឹងចិត្តប្រចណ្ឌខ្លាំងហើយ ប៉ុន្តែ ផ្ទុយស្រឡះទៅវិញ គឺកូនក្រមុំបែរជាបង្ហាញទឹកមុខស្រស់ញញឹម ហើយថែមទាំងរាប់ចំនួនលើកឲ្យអ្នកទាំងពីរ និងគ្រាន់តែផ្តោតការសម្លឹងមើលកូនកំលោះ និងទំនាក់ទំនងរាងកាយរបស់អ្នកកំដរប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន មានការភ្ញាក់ផ្អើល ចំពោះប្រតិកម្មដ៏មិននឹកស្មានរបស់កូនក្រមុំ។
ក្នុងនោះ អ្នកនិយមលេងអ៊ីនបណ្តាញសង្គម បានបញ្ចេញមតិលើកឡើងបែបនេះថា៖ «ខ្ញុំមិនដឹងថា ទំនាក់ទំនងកូនក្រមុំ និងអ្នកកំដរស្រី ជិតស្និទ្ធគ្នាប៉ុណ្ណាទេ ប៉ុន្តែកូនក្រមុំពិតជាមានចិត្តសប្បុរស និងចិត្តល្អមែន!, ជឿថា កូនក្រមុំក៏ប្រហែលជាមានការអាក់អន់ចិត្ត និងប្រច័ណ្ឌបន្ដិចបន្ដួចដែរ ប៉ុន្ដែ ដោយមានមិត្តភក្តិជាច្រើននៅទីនោះ ទើបនាងមិនចង់ធ្វើឲ្យកូនកំលោះបាក់មុខ»។ អ្នកខ្លះទៀត ក៏បាននិយាយថា៖ «ប្រសិនបើមានមនុស្សចាស់នៅក្នុងហេតុការណ៍នេះ ប្រាកដជាមិនមានសកម្មភាពបែបនេះកើតឡើងទេ»។
ទោះជាយ៉ាងណា អ្នកដទៃទៀត បានឆ្លើយតបថា៖ «វាគ្រាន់តែជាល្បែងកម្សាន្តប៉ុណ្ណោះ! ដរាបណាកូនក្រមុំ កូនកំលោះមិននិយាយអ្វីទេ យើងខាងក្រៅមិនចាំបាច់ទើសទេ។ លើសពីនេះ យើងក៏មិនយល់ពីទំនាក់ទំនងរវាងអ្នកកំដរកូនកំលោះ និងកូនក្រមុំទេ ប្រហែលពួកគេជាមិត្តភក្តិល្អ និងបងប្អូននឹងគ្នាក៏ថាបានដែរ, កុំគិតច្រើនពេក បើកូនក្រមុំខឹងខ្លាំង នោះកូនកំលោះដឹងតាមធម្មជាតិ ដូច្នេះយើងមិនចាំបាច់បារម្ភទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង