អ្នកមុជទឹកលេងកំសាន្តម្នាក់ បានប្រទះឃើញគ្រំយក្សហាមាត់មានរូបរាងដូចប្រដាប់ភេទស្រី ស្រាប់តែគាត់លូកបញ្ជូលលិង្គរបស់គាត់ មានអី ត្រូវគ្រំខាំជាប់ ដកមិនចេញ។
អ្នកមុជទឹកធ្វើរឿងប្លែកៗនេះមានឈ្មោះថា Sean Madison អាយុ ២២ឆ្នាំ។ គាត់ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ Ka’u ស្ថិតនៅកោះហាវ៉ៃ បន្ទាប់ពីមានបញ្ហាថប់ដង្ហើម ក្អួត ហើមមុខមាត់ និងមានសម្ពាធឈាមចុះជាខ្លាំង។
វេជ្ជបណ្ឌិតជឿជាក់ថា មូលហេតុដែលធ្វើឲ្យគាត់ហើមមុខហើមមាត់ ក្អួតបែបនោះ ទំនងជាបណ្តាលមកពីគាត់មានបញ្ហាអាឡែកស៊ីជាមួយនឹងគ្រឿងសមុទ្រ និងធ្វើឲ្យគាត់ពុល។
បន្ទាប់ពីស្ថានភាពបានប្រសើរឡើងបន្តិច បុរសវ័យក្មេងរូបនោះបញ្ជាក់ថា គាត់លូកលិង្គចូលក្នុងគ្រំ ដើម្បីលេងសើចប៉ុណ្ណោះ និងដើម្បីធ្វើឲ្យមិត្តភក្តិរបស់គាត់ឈ្មោះ Thomas Meyer ភ្ញាក់ផ្អើល។
“វាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ មិត្តភក្តិរបស់ខ្ញុំបានថតខ្ញុំ ដូច្នេះ ដើម្បីទាញចំណាប់អារម្មណ៍របស់គាត់ ខ្ញុំក៏បានលូកលិង្គរបស់ខ្ញុំចូលក្នុងគ្រំ ប៉ុន្តែវាដកមិនចេញវិញសោះ”៕ សុភ័ក្ត្រ
ប្រភព៖ World News Daily Report