Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម កា-ត់​ទោ-ស-ប្រ-ហា-រ​ជី-វិ-ត​មនុស្ស ៣ នាក់ ពី​បទ​រត់ព-ន្ធ-​គ្រឿ-ង-ញៀ-ន​ឆ្លងដែន​ខុសច្បាប់ ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់ រស់នៅ​ខេត្ត​ត្បូងឃ្មុំ

បន្ទាប់ពីការពិភាក្សាអស់រយៈពេលមួយសប្តាហ៍ កាលពីថ្ងៃទី២៨ ខែកញ្ញា តុលាការប្រជាជនខេត្ត Binh Phuoc (វៀតណាម) បានសម្រេចប្រកាសកាត់ទោសប្រហារជីវិតជនជាប់ចោទចំនួន ៣ នាក់ ដែលមានឈ្មោះ ង្វៀន ង៉ុកហៃ អាយុ ២៩ ឆ្នាំ, ដាង ង៉ុកគ្វី អាយុ ២៤ ឆ្នាំ អ្នកទាំងពីរស់នៅឃុំ Binh Long ខេត្ត Binh Phuoc និងម្នាក់ទៀត៣ឈ្មោះ ស្បូវ ព្រឿន អាយុ ៣៩ ឆ្នាំ (ជនជាតិខ្មែរ រស់នៅក្នុងខេត្ត​ត្បូងឃ្មុំ) ដែលបាន​ប្រព្រឹត្ត​បទល្មើស «​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​»។ ដោយឡែកជនជាប់ចោទ ង្វៀន ង៉ុកហៃ ក៏ត្រូវបានកាត់ទោសពីបទ “កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន” និង “កាន់កាប់អាវុធយោធាដោយខុសច្បាប់”។

យោងតាមប្រភពព័ត៌មានរបស់វៀតណាម baoquangninh បានចុះផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែលម៉ោង ៤ និង ៣០នាទីរសៀល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញវៀតណាម បានចុះត្រួតពិនិត្យលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងសង្កាត់ Xa Cam 1 សង្កាត់ Hung Chien ក្រុង Binh Long ខេត្ត Binh និងដោយមានការសង្ស័យ បានធ្វើការចាប់បានរថយន្ត Xpander ពណ៌ក្រហម ពាក់ស្លាកលេខ BKS: 93A-172.44 ធ្វើដំណើរពីទីរួមខេត្ត Binh Long ទៅកាន់ទីក្រុងហូជីមិញ ដែលបានដឹកជញ្ជូនប៊ីដុងរចំនួន ៣ មានផ្ទុកនូវសារធាតុញៀនជាច្រើនកញ្ចប់ មានទម្ងន់សរុបជាង ៣០ គីឡូក្រាម។

ក្នុងអំឡុងពេលស៊ើបអង្កេត នាយកដ្ឋានប៉ូលីសស៊ើបអង្កេតបានកំណត់ថា ជនជាប់ចោទទាំងបីដែលមានឈ្មោះ ស្បូវ ព្រឿន, ង្វៀន ង៉ុកហៃ និង ដាង ង៉ុកគ្វី បានរៀបចំផែនការដើម្បីរត់ពន្ធគ្រឿងញៀនខាងលើពីព្រំដែន ចូលខេត្ត Binh Phuoc ហើយកំពុងធ្វើដំណើរនៅតាមផ្លូវទៅទីក្រុងហូជីមិញ ក៏ត្រូវបានគេរកឃើញ និងចាប់ខ្លួនតែម្តង។

ប្រាក់ឈ្នួលសម្រាប់ដឹកជញ្ជូនគ្រឿងញៀនគឺ ២០០ដុល្លារ/គីឡូក្រាម ក្នុងនោះឈ្មោះ ស្បូវ ព្រឿន ទទួលបាន ៥០ដុល្លារ/គីឡូក្រាមគ្រឿងញៀន, ឈ្មោះ ង្វៀន ង៉ុកហៃ ទទួលបា ១៥០ដុល្លារ/គីឡូក្រាម និង ដាង ង៉ុកគ្វី ទទួលបាន ១៥ លានដុង (ស្មើ ៦០០ ដុល្លារ) សម្រាប់ការដឹកជញ្ជូន ២ ជើង។

បន្ថែមពីលើនេះ ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលីស ក៏បានបញ្ជាក់ផងដែរថា ជនល្មើស ង្វៀង ង៉ុកហៃ មានថ្នាំញៀនចំនួន ៩៩៦,៥ ក្រាម និងកាំភ្លើងយោធា ១ ដើម។

ជនជាប់ចោទទាំងបីក៏បានសារភាពថា កន្លងមកកាលពីថ្ងៃទី២៤ ខែមិថុនា និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ពួកគេបានដឹកជញ្ជូនគ្រឿងញៀនចំនួន២លើក ឆ្លងដែនដោយជោគជ័យ ទៅកាន់ខេត្ត Binh Phuoc ហើយបញ្ជូនទៅទីក្រុងហូជីមិញ។ បរិមាណគ្រឿងញៀនរួមមាន ប៊ីដុងចំណុះ២០លីត្រ ចំនួន៤ និងប៊ីដុងចំណុះ១០លីត្រចំនួន១ និងថង់ប្លាស្ទីកចំនួន១ ដឹងដឹងទម្ងន់។

នៅ​ក្នុង​សវនាការ​ជន​ជាប់​ចោទ​ទាំង​អស់ ​បាន​សារភាព​ថា ពួកគេពិតជា​បាន​ប្រព្រឹត្ត​បទល្មើសនេះប្រាកដមែន។ គណៈវិនិច្ឆ័យបានកាត់ទោសប្រហារជីវិត ង្វៀន ង៉ុកហៃ ពីបទ “ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន” ផ្តន្ទាទោសមួយជីវិតពីបទ “កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន” និងដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទ “កាន់កាប់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធយោធា” ខណៈឈ្មោះ ស្បូវ ព្រឿន និង ដាង ង៉ុកគ្វី ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរពីបទ “ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×