Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធស្រូវអង្ករកម្ពុជា៖ ប្រទេសចិន នៅតែជាអ្នកទិញអង្ករនាំមុខគេរបស់កម្ពុជា

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ប្រទេសចិននៅតែជាអ្នកទិញអង្ករនាំមុខគេរបស់ប្រទេសកម្ពុជា ដែលនៅក្នុងនោះ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ចំនួន៥៧ ក្នុងអំឡុងពេលពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា កម្ពុជា បាននាំចេញអង្ករចំនួន ១៥៥,៣៦៦ តោន ទៅកាន់ប្រទេសចិន ក្នុងអំឡុងពេល ៩ខែ ឆ្នាំ២០២៣នេះ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៩៩,៦ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន ៤៥៦,៥៨១តោន ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ដែលបានបង្កើតប្រាក់ចំណូលសរុបចំនួន ៣២៧,៤លានដុល្លារ។

លោកឧកញ៉ា ចាន់ សុខឃាង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅនាំចេញអង្ករកម្ពុជា រយៈពេញមួយឆ្នាំ ឱ្យបាន ៧០០,០០០តោន ក្នុងឆ្នាំ២០២៣ ហើយថាប្រទេសចិន គឺជាទីផ្សារដ៏ធំសម្រាប់ការនាំចេញអង្ករ។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ប្រភេទអង្ករ ដែលកម្ពុជានាំចេញ រួមមាន៖ អង្ករក្រអូប អង្ករស អង្ករសំរូប អង្ករសរីរាង្គ និងអង្ករជប៉ុន៕

×