Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​សាច់​សខ្ចី ៣​នាក់​នេះ ចាប់ទាញ​ពស់​ពី​រន្ធ គ្មាន​ញញើត​អី​បន្តិច​សោះ​ (វីដេអូ)

​ពស់ ទោះបី​វា​មិនមែន​ជា​សត្វ​ដ៏​គួរឲ្យខ្លាច​បំផុ​តក្តី តែ​វា​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​មនុស្ស​យើង​។ អ្នកខ្លះ គ្រាន់តែ​ឃើញ​ពស់ ធ្វើឲ្យ​ពួកគេ​ភ័​យញ័រខ្លួន និង​រត់​បាត់​ទៅ​ហើយ​។ ទោះយ៉ាងណា មាន​មនុស្ស​​ខ្លះ មិន​ខ្លាចពស់​សូម្បី​តែ​បន្តិច​។ អ្នកខ្លះ​ទៀត ក៏​ចូល​ចិត្ត​ចិញ្ជឹម​ពស់​ផងដែរ​។​

​ដូច​នារីៗ​សាច់​សខ្ចី​ទាំង ៣​នាក់​ក្នុង​វីដេអូ​នេះ អញ្ជឹង​។ ពួកគេ​មាន​ភាព​ក្លាយ​ហាន​ណាស់ ដោយ​បាន​ព្រួត​គ្នា​ទាញ​ពស់ថ្លាន់​ទំហំ​មធ្យម​មួយ​ក្បាល​ចេញពី​ក្នុង​រន្ធ​។​

​ដំបូង ពួក​គេ​មើល​ទៅ​ដូចជា​ពិបាក​ទាញ​ខ្លាំងណាស់ ដោយសារតែ​ទំហំ​របស់​វា​ធំ​គួរសម​ដែរ ព្រមទាំង​​កម្លាំង​របស់​ពស់​ផង ទើប​ធ្វើឲ្យ​គេ​ពិបា​កទាញ​ចេញមកក្រៅ​។​

​ទោះយ៉ាងណា ការ​ខំប្រឹង​របស់​ពួកគេ​បាន​សម្រេច ដោយ​បាន​ទាញ​វា​ចេញ​មក​ខាងក្រៅ​យ៉ាង​ជោគជ័យ ព្រមទាំង​បាន​នាំគ្នា​ចាប់​វា​ដាក់​លើ​ក្បាល​ទៀតផង​។​

​ចង់ដឹង​នារី​ស្រស់​ស្អាត​ទាំង ៣​នាក់​នេះ ចាប់​ពស់​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៕ សុភ័ក្ត្រ

​ប្រភព​៖ World News Daily Report​

 

spot_img
×