Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ចិន

ភ្នំពេញ៖ ខ្សែក្រវាត់ និងផ្លូវ បានបង្កើតឡើងសម្រាប់ប្រទេសចិននូវតួនាទីមួយក្នុងការអភិវឌ្ឍន៍សកលដែលប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក និងធនាគារពិភពលោក។ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ ប្រទេសកម្ពុជា បានទទួលជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ កម្ចីសម្បទាន និងការវិនិយោគពីប្រទេសចិន សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេស។

ទំនាក់ទំនងយ៉ាងជិតស្និទជាមួយប្រទេសចិន ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានប្រិសិទ្ធនាមថា «ជាមិត្តដែកថែប» ប្រទេសកម្ពុជា កំពុងទទួលបានផលប្រយោជន៍ជាច្រើន ពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ចិន។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ គម្រោងធំៗដែលវិនិយោគដោយចិនជាច្រើនបានលេចឡើងជារូបរាងនៅក្នុងប្រទេសកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពហុកីឡដ្ឋានជាតិមរតកតេជោ។ រួមជាមួយគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ព្រមទំាងមានគម្រោងផ្សេងៗមួយចំនួនទៀត។

គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ត្រូវបានផ្តួចផ្តើមដោយប្រទេសចិន ក្នុងឆ្នាំ ២០១៣ ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាហ្រ្វិក បន្ថែមពីលើពាណិជ្ជកម្មផ្លូវសូត្របុរាណ។

យោងតាមស្ថិតិផ្លូវការ ប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គិតត្រឹមដើមខែមករា ឆ្នាំ ២០២៣៕

×