Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ បាន​លិច​ចូល​ដល់​តំបន់​មួយចំនួន នៅ​ព្រំដែន​កម្ពុជា​ហើយ​

​ស្ទឹងត្រែង ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៥​ ខែកក្កដា​នេះ បានបញ្ជាក់​ថា មក​ដល់​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការបាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មក​ដល់​ព្រំដែន​ប្រទេស​កម្ពុជា ជា​បណ្តើរៗ​ហើយ និង​បាន​លិច​ចូល​តំបន់​មួយចំនួន នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។​

​ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា ជាមួយគ្នានេះ ទឹក​ទន្លេសេកុង ក៏​បាន​ហក់​ឡើង​ដល់​កម្ពស់ ១១,៣០ ម៉ែត្រ (​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​មាន​កម្ពស់ ១១,៥០ ម៉ែត្រ​) ។ អាជ្ញាធរខេត្ត បាន និង​កំពុង​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ។​

​ចំណែក​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ទឹក​ទន្លេសេកុង បន្ត​ហក់​ឡើង​ដល់​កម្ពស់ ១១,៣០ ម៉ែត្រ ដោយសារ​ការហូរចូល​ទឹក​ជំនន់ ពី​ការបាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​មណ​យ ស្ថិតនៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ​។ ក្រុមការងារ​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង កំពុង​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×