ជណ្ដើរយន្តនៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង នៅក្នុងខេត្តយូណាន ប្រទេសចិន បានធ្លាក់ពីជាន់ទី ៤ មកដី ទាំងកម្រោល បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរងរបួស១៧នាក់ (ក្នុងនោះរបួសធ្ងន់៤នាក់)។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
ឆ្លើយតបទៅនឹងអ្នកយកព័ត៌មាន National Business Daily ម្ចាស់ហាងម្នាក់នៅក្នុងមជ្ឈមណ្ឌលលក់ទំនិញ បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងជណ្តើរយន្តសេវាកម្មដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញ។
ម្ចាស់ហាងនោះក៏បានឲ្យដឹងថា៖ «ជាធម្មតា យើងមិនប្រើជណ្តើរយន្តដឹកទំនិញទេ យើងប្រើតែជណ្តើរយន្តតូចជាងនេះប៉ុណ្ណោះ»។
អ្នកនៅកន្លែងកើតហេតុ បាននិយាយថា ពួកគេបានឮសំឡេងយ៉ាងខ្លាំងពេលកើតហេតុ។ យោងតាមប៉ុស្តិ៍ទូរទស្សន៍ Guizhou ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយបុគ្គលិកពេទ្យ និងកម្លាំងជួយសង្គ្រោះ។
គ្រោះថ្នាក់នេះបានបង្កការភ្ញាក់ផ្អើលដល់មហាជន។ វីដេអូដែលថតពីកន្លែងកើតហេតុមានអ្នកចូលមើលច្រើនជាង ១០០ លានដង នៅលើ Sina Weibo កាលពីថ្ងៃទី១៨ ខែតុលា។ អ្នកនិយមលេងអ៊ីនធឺណិតចិនបានសម្តែងការព្រួយបារម្ភ និងបានអំពាវនាវឱ្យអ្នកគ្រប់គ្រងអគារទាំងអស់ រក្សាមើលថែទាំជណ្តើរយន្តឱ្យបានទៀងទាត់ ដើម្បីការពារសោកនាដកម្មស្រដៀងគ្នានេះកើតមានឡើងនៅថ្ងៃក្រោយទៀត។
ទោះជាយ៉ាងណា មូលហេតុនៃគ្រោះថ្នាក់នេះ សមត្ថកិច្ចកំពុងត្រូវបានស៊ើបអង្កេត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង