Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមកុំ​ឲ្យ​រួចខ្លួ​ន! ដើរ​បិណ្ឌបាត​ទាំង​ព្រលឹម​អុរ ឃើញ​អ្នកលក់​ស្អាត​យកដៃ​ធ្វើបែប​នេះ លុះ​ហៅ​នាំ​សួរ ស្រាប់​តែ​ជេ.រមនុ​ស្ស​ស្រី​គ្មាន​សំចៃមាត់ និង​ថែមទាំង…

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញពីទង្វើដ៏អសិលធម៌របស់លោកសង្ឃ១អង្គ ដែលគេជឿថាជាសង្ឃក្លែងក្លាយ ដែលបានជេរទៅកាន់ស្រ្តីអាជីវកលក់ដូរម្នាក់គ្មានខ្លាចញញើត បន្ទាប់ពីហៅមកនាំ «ហេតុអ្វីបានជាយកដៃបន្លំប៉ះគូទ?»។

យ៉ាងណាមិញ ហេតុការណ៍នេះ ត្រូវបានដឹងថាបានកើតឡើងនៅក្នុងផ្សារព្រៃទា (សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ) នៅវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នេះ ពោលគឺអំឡុងម៉ោងបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្រ្តីមេផ្ទះកំពុងឡើងផ្សារអូរអរ។

ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតឡើង នាងបានទៅទិញនំបញ្ចុកក្បែរតូប។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈនាងកំពុងរៀបចំដាក់ល្បោយ ស្រាប់តែលោកសង្ឃនោះ ដើរមកវ៉ៃគូទពីក្រោយតែម្តង ធ្វើឲ្យនាងស្រឡាំងកាំង ក៏សួរនាំថា «ហេតុអ្វីបានជាលោកបងមកធ្វើរបៀបនេះ អត់ខ្លាចបាបទេ?» ហើយភ្លាមៗនោះ លោកសង្ឃរូបនេះក៏បានឆ្លើយយ៉ាងឈ្លើយថា «បើមិនឲ្យដើរប៉ះ ឲ្យដើរជាន់ទឹក!» ខណៈនៅជុំវិញកន្លែងកើតហេតុនោះ ពុំមានទឹកថ្លុកដក់ដូចលោកសង្ឃរូបនេះថានោះទេ។

ស្រ្តីរងគ្រោះបានបន្តថា បន្ទាប់ពីលោកសង្ឃរូបនេះ និយាយយកលេសដោះសារបែបនេះ នាង ព្រមទាំងអ្នកលក់នំបញ្ចុក់ ក៏បានតបទៅវិញទាំងហួសចិត្តថា ចុះលោកសង្ឃស្អីចឹង! ស្រាប់តែលោកសង្ឃរូបនេះ ជេរមកកាន់រូបនាងដោយប្រើពាក្យសុទ្ធតែ «មីនេះ»។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកសង្ឃនេះ ដែលអះអាងថា មកពីវត្តឈូកវ៉ា ក៏បានដើរត្រឡប់មកបង្ករឿង និងជេររូបនាងបន្ថែមទៀត នៅពីមុខតូប ដោយគ្មានខ្លាចញញើត និងសូម្បីសួរថា «តើចង់ម៉េច» ទៀតផង។

ពិតជាគួរឲ្យសោកស្តាយ ដោយសារតែខណៈហេតុការណ៍កើតឡើង ប្តីរបស់ស្រ្តីរងគ្រោះពុំនៅជាមួយ រីឯអ្នកលក់ដូរដទៃ ក៏ពុំចាប់អារម្មណ៍ឈូឆរ ដែលជាហេតុធ្វើឲ្យលោកសង្ឃរូបនេះ អាចគេចខ្លួនបាត់ស្រមោលតែម្តង។

ទោះជាយ៉ាងណា ជាមួយទង្វើបៀតបៀនដែលមិនអាចទទួលយកបាន ជាពិសេសថាតើមានព្រះសង្ឃល្អត្រឹមត្រូវឯណា មកជេរបញ្ឆោមនុស្សស្រីបែបនេះនោះ!!! ស្រ្តីរងគ្រោះក៏បានស្នើក្រសួងធម្មការ និងសាសនា និងក៏ដូចអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាចាត់វិធានការចំពោះបុគ្គលរូបនេះដែលយកព្រះពុទ្ធសាសានា ដើម្បីធ្វើមុខរបរ កុំឲ្យរួចខ្លួនឲ្យសោះ ព្រោះបើតាមការសង្កេតរបស់ប្រជាពលរដ្ឋ នោះបុគ្គលគ្រងស្បង់ជីវររូបនេះច្បាស់ណាស់ជាសង្ឃក្លែងក្លាយ ខណៈប៉ុន្មានថ្ងៃមុន ក៏បានចូលឲ្យជាងកោរសក់ឲ្យទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×