Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ជនបទ​រូប​ស្រស់​ស្​អា​ត អះអាង​មានផ្ទះ៤ខ្នង ដី១០ហិច​តា ប្រកាស​ជ្រើស​រើ​ប្តី​អ្នកក្រុង តែ​ពេល​ឃើញ​បែបនេះ អ្នក​និយម​លេង​អ៊ីនធឺណិត​រិះគន់​ចំអក​ឲ្យ​ព្រោ​ង​ព្រាត

ពិតមែនហើយ មនុស្សជាច្រើនមានការងារធ្វើនៅក្នុងទីក្រុង ប៉ុន្តែមិនអាចមានលទ្ធភាពស្នាក់នៅបានទេ ដោយសារតម្លៃលំនៅដ្ឋានក្នុងទីក្រុងខ្ពស់ពេក ហើយការចំណាយសម្រាប់ការរស់ប្រចាំថ្ងៃក៏ខ្ពស់។ តែមិន​មែន​មានន័យ​ថា​ ពួក​គេ​មិន​អាច​រក​គូ​ជីវិត​ដែល​សមរម្យ​បាន​ទេ។ ដូច្នេះហើយ ជំនួសឱ្យការព្យាយាមស្នាក់នៅក្នុងទីក្រុង យុវជនមួយចំនួនបានជ្រើសរើសរស់នៅជនបទឱ្យសមស្របនឹងលក្ខខណ្ឌ និងមិនចាំបាច់ធ្វើការខ្លាំងពេកទេ។ តែ​បើ​ចង់​រស់​នៅ​ជនបទ ត្រូវ​មាន​ផ្ទះ ដី និង​ការងារផងដែរ។

ទាក់ទងរឿងនេះ ទំព័រ163 បានចុះផ្សាយរឿងអំពីនារីអាយុ ២៨ ឆ្នាំម្នាក់ ដែលធ្វើការនៅទីក្រុងរយៈពេល ២ ឆ្នាំ បន្ទាប់មកបានផ្លាស់ទៅស្រុកកំណើតរបស់នាងវិញ ដើម្បីចាប់ផ្តើមអាជីព និងធ្វើការនៅចំការ។ នាង​ជឿ​ថា​ជីវិត​នៅ​ទីក្រុង​មិន​សម​នឹង​នាង​ទេ។ ជីវិត​កសិករ​នៅ​ជនបទ នឹង​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​សុខ​ស្រួល រីករាយ​ជាមួយ​ធម្មជាតិ និង​មិន​ចាំបាច់​មាន​បន្ទុក​ច្រើន​ពេក។ នាងព្យាយាមធ្វើការយ៉ាងលំបាក សន្សំប្រាក់ និងរីករាយជាមួយភាពសប្បាយរីករាយដ៏សុខសាន្តនៃជនបទ។ ទោះ​ជា​យ៉ាង​ណា មាន​ពេល​ខ្លះ​ដែល​នាង​គិត​អំពី​ការ​ស្វែង​រក​ដៃ​គូ​ជីវិត​ដ៏​ស័ក្តិសម ​ព្រោះ​នាង​មិន​នៅ​ក្មេង​ទៀត​ទេ។

នៅតំបន់ជនបទមួយចំនួននៃប្រទេសចិន នារីមិនទាន់រៀបការដែលមានអាយុលើសពី ៣០ ឆ្នាំ នឹងត្រូវប្រឈមមុខនឹងភ្នែកញាតិ ហើយចាត់ទុកថា “មិនទាន់រៀបការ”។

ដូច​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ដែរ នារី​រូប​នេះ​ក៏​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ជីវិត​សមរម្យ។ ទោះយ៉ាងណាក៏ដោយ មនុស្សដែលនាងចង់ជ្រើសរើសត្រូវតែជាបុរសអ្នកទីក្រុង ឬធ្វើការនៅក្នុងទីក្រុង។ នាងជឿជាក់ថាជាមួយនឹងរូបរាង និងលក្ខខណ្ឌបច្ចុប្បន្នរបស់នាង នាងនឹងអាចស្វែងរកបុរសទីក្រុងដែលនាងចង់បាន។

ដូច្នេះ​ហើយ នារី​រូប​នេះ​បាន​បង្ហោះ​រឿង​របស់​នាង​តាម​បណ្តាញ​សង្គម ដោយបាន​អួត​ថា បច្ចុប្បន្ន​នាង​មាន​ផ្ទះ​៤​ខ្នង និង​ដី​១០​ហិច​តា។ បុរស​ណា​ដែល​ព្រម​រៀបការ​ជាមួយ​នាង ​នឹង​មិន​បាច់​ព្រួយបារម្ភ​រឿង​លុយ​ទិញ​ផ្ទះ​ទេ ដោយបុរសនោះ​អាច​រើ​ផ្ទះ​មក​រស់​នៅ​ជាមួយនាងបាន​ភ្លាមៗ។ ល្អបំផុត គឺនាងក៏មិនត្រូវការលុយច្រើនសម្រាប់តម្លៃកូនក្រមុំទៀតផង។

ជា​មនុស្ស​ស្រីម្នាក់ដែល​មាន​រូប​រាង​ស្អាត នារីរូបនេះ​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់។ តែទោះជាយ៉ាងណា ក្រោយ​បង្ហោះ​រឿង​នេះ​ប៉ុន្មាន​ថ្ងៃ លទ្ធផល បែរជា​ផ្ទុយ​ស្រឡះ​ទាំង​ស្រុងដ៏មិននឹកស្មានទៅវិញ។ ព្រោះថា សហគមន៍អនឡាញមិនសូវសាទរចំពោះរឿងរបស់នាងទេ ពោលគឺគ្មាន​បុរស​ណា​ម្នាក់​ ហាក់ចាប់អារម្មណ៍ទៅ​ទ្រព្យ​សម្បត្តិ​ដែល​នាង​មាន​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្នក​ណា​សុំ​ស្វែង​យល់​បន្ថែម​ទៀត​ដែរ។ អ្នក​ខ្លះ​ថែម​ទាំង​ពោលពាក្យបែបនេះថា៖ «សុខចិត្តនៅ​លីវ​ល្អ​ជាង ​ទៅ​រស់​នៅ​ស្រុក​ស្រែ​ចម្ការ តើ​ទ្រព្យ​សម្បត្តិ​នៅ​ជនបទនោះ​តម្លៃ​ប៉ុន្មាន?»។

ពិតណាស់ ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម នារី​រូប​នេះ​បានបង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត។ ប៉ុន្តែ ស្ទីល​ស្លៀក​ពាក់​របស់​នាង ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បុរាណ​ណាស់ ខណៈផ្ទះ​នៅ​ខាង​ក្រោយខ្នងនាង គឺ​សុទ្ធ​តែ​​សង់​ពី​ឥដ្ឋ ហើយ​មើល​ទៅ​ចាស់ខ្លាំង​។ ពួកគេ​គិត​ថា​ នេះ​ជា​តំបន់​ជនបទ​ក្រីក្រ​ខ្លាំង​ណាស់។ ទោះ​បី​នាង​មាន​ផ្ទះ​៤​ខ្នង ​ក៏​គ្មាន​តម្លៃ​ដែរ។ គ្មាន​អ្នក​ណា​សុខចិត្ត​ធ្វើ​ជា​កូន​ប្រសា​នៅ​ជនបទ​ឡើយ។

អ្នកខ្លះទៀតគិតថា នាងគួរតែស្វែងរកមនុស្សដែលនាងស្គាល់នៅជនបទដូចគ្នា ដើម្បីរៀបការទៅ។ ពួកគេនឹងទទួលយកជីវិតនៅជនបទបានយ៉ាងងាយស្រួល ហើយសមនឹងនាងកាន់តែប្រសើរទៀតផង។ វាពិបាកណាស់ សម្រាប់បុរសដែលកំពុងចាប់ផ្តើមអាជីពនៅក្នុងទីក្រុង ក្នុងការទទួលយក និងសម្របខ្លួនទៅនឹងជីវិតបែបនេះ។

នាងក៏មិននឹកស្មានថា ការបង្ហោះ “ការជ្រើសរើសកូនកំលោះ” របស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងមិនទទួលបានការឆ្លើយតបណាមួយពីបុរសនៅទីក្រុងនោះទេ។

មាន​គេ​ណែនាំ​នាង​ឱ្យ​រីករាយ​នឹង​ជីវិត​នៅ​លីវ​ ជាមួយ​ទ្រព្យសម្បត្តិ​នោះ​ថា​៖ «​មិន​អី​ទេ​បើ​អត់​មាន​ប្តី ខ្ញុំ​គិត​ថា​គួរ​រីករាយ​នឹង​ជីវិត​នៅ​ជនបទ រីករាយ​នឹង​របស់​ដែល​នាងមាន​។​ បុរស​មិន​ចូលចិត្ត​ពឹងផ្អែកទៅលើ​ស្ត្រីពេកទេ ជាពិសេសអ្នកដែលមានអាជីពនៅក្នុងទីក្រុង អ្នកគួរតែពិចារណារឿងនេះ។

ក្រោយ​រក​មិន​ឃើញ​មិត្ត​ប្រុស​ជា​ច្រើន​ថ្ងៃ នារី​រូប​នេះ​ហាក់​ខក​ចិត្ត​ជា​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា នាង​នៅ​តែ​បន្តមិន​បោះបង់​ក្តី​សង្ឃឹម​រហូត​ដល់​រក​ឃើញ​មនុស្ស​ប្រុសដែល​ត្រូវការ។ នាង​ជឿ​ថា ​មនុស្ស​ស្អាត ​និង​មាន​ទ្រព្យ​សម្បត្តិ​ដូច​នាង​ ច្បាស់​ជា​យកបាន​ប្តី​អ្នកទី​ក្រុង​មិន​ខាន។ នាងក៏មិនភ្លេចរំលឹកដែរថា ជីវិតនៅជនបទគឺគួរឱ្យចាប់អារម្មណ៍ណាស់ មានផាសុកភាព អ្នកអាចធ្វើអ្វីៗតាមចិត្តបាន ទំនេរ និងចំណាយពេលតិចទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×