បុរសថៃម្នាក់នៅក្នុងខេត្ត Ratchaburi បានភ្ញាក់ផ្អើលនៅពេលព្រឹកម្សិលមិញ បានរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដឹងថាលិង្គរបស់គាត់ ត្រូវគេលួចកាត់ផ្តាច់ បន្ទាប់ពីគាត់ផឹកស្រវឹងមួយយប់ នៅហាងខារ៉ាអូខេមួយ ។
ប៉ូលីសនិយាយថា Suwit អាយុ ៣៨ ឆ្នាំ បាននិយាយថា គាត់បានចេញទៅផឹកជាមួយមិត្តភក្តិរួមការងាររបស់គាត់ មកពីយានដ្ឋានជួសជុលរថយន្ត ដែលពួកគេធ្វើការនៅពេលយប់ថ្ងៃសៅរ៍ ។ ប៉ុន្មានម៉ោងក្រោយមក គាត់បានភ្ញាក់ឡើងនៅក្នុងមន្ទីរពេទ្យ និងរន្ធត់ចិត្តយ៉ាងខ្លាំង ពេលដឹងថា គាត់ត្រូវបានវាយយ៉ាងធ្ងន់ធ្ងរ ហើយលិង្គរបស់គាត់ក៏បានបាត់បង់ទៀត ។
ក្រុមគ្រូពេទ្យពុំអាចតភ្ជាប់លិង្គរបស់គាត់បានវិញទេ ព្រោះតែរកវាពុំឃើញ ។
Suwit បានប្រាប់ប៉ូលីសថា គាត់ពុំចងចាំនូវអ្វីដែលបានកើតឡើងនៅយប់នោះទេ ។ នេះបើយោងតាម PPTV ។
ប៉ូលីសដែលបានសន្មត់ថា Suwit បានចូលក្នុងហាងខារ៉ាអូខេ និងកើតជម្លោះវាយប្រហារ បាននិយាយថា បុរសរងគ្រោះនេះត្រូវបានគេដឹកតាមរយន្តពណ៌ខ្មៅ១គ្រឿង និងទម្លាក់ចោលនៅឯមន្ទីរពេទ្យ Baan Pong រួចបើកចេញទៅវិញយ៉ាងលឿន ។
Morning News រាយការណ៍ថា ប៉ូលីសនឹងកោះហៅមិត្តភក្តិរួមការងាររបស់គាត់ មកសាកសួរ និងតាមដានអ្នកបើករថយន្តដឹកទំនិញពណ៌ខ្មៅនោះ ដើម្បីស្វែងរកជនដៃដល់ ៕ ឧត្តម