ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមវៀតណាម ផ្ទុះការចែករំលែកជាបន្តបន្ទាប់ នូវរូបថតផ្លាស់ប្តូររបស់អតីតសិស្សជ័យលាភី អូឡាំព្យា ដែលពីសិស្សស្រីពាក់វ៉ែនតា ផ្តោតតែលើការសិក្សា ឥឡូវ មិននឹកស្មានក្លាយជាស្រីស្អាតដ៏ទាក់ទាញ។ ពិតណាស់ ក្រឡេកទៅមើលរូបភាពតាំងពីពេលនោះមក គ្រប់គ្នានឹកស្មានថាជាមនុស្សពីរនាក់ ព្រោះមើលទៅស្ទើរតែខុសគ្នាទាំងស្រុង ប៉ុន្តែ តាមពិតគឺជាមនុស្សតែមួយប៉ុណ្ណោះ!។
យ៉ាងណាមិញ តួអង្គនៅក្នុងស៊េរីរូបថតដែលកំពុងទទួលការចាប់អារម្មណ៍ទាំងនេះគឺកញ្ញា Tran Thi Thuy Huyen (កើតឆ្នាំ1996 អតីតសិស្សវិទ្យាល័យ Quang Trung ខេត្ត Binh Dinh) ជាបេក្ខនារីដែលឈ្នះរង្វាន់ទីមួយក្នុងឆ្នាំទី១៤ នៃកម្មវិធីប្រកួតប្រជែងចំណេះដឹង Olympia។
ត្រឡប់ទៅ៩ឆ្នាំមុន Thuy Nguyen ក្នុងវ័យ១៨ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងចំណេះដឹង ហើយអាចទទួលបានចំណាត់ថ្នាក់លេខ១ ប្រកបដោយមោទនភាព។ ទោះបីជាយ៉ាងណា ពេលឃើញរូបនាងតាំងពីថ្ងៃនោះកាលនៅជាសិស្សវិទ្យាល័យ ពាក់វ៉ែនតា និងស្លៀកពាក់សាមញ្ញដូចជាដង្កូវនាង ប្រៀបធៀបជាមួយរូបថតបច្ចុប្បន្ន អ្នកនឹងឃើញថា ភាពខុសគ្នាទាំងស្រុងរបស់នាង ដូចជាមនុស្សផ្សេងគ្នាអ៊ីចឹង។
នារីវ័យក្មេងរូបនេះដែលបច្ចុប្បន្នមានអាយុ២៧ឆ្នាំហើយ បានក្លាយជានារីមានទំនុកចិត្ត និងស្រស់ស្អាត។ ភាពពូកែបូកបញ្ចូលគ្នានិងចំណេះដឹងពីអតីតកាល និងបុគ្គលិកលក្ខណៈ វាមិនចម្លែកទេដែលនាងទទួលបានការសរសើរយ៉ាងច្រើនតាមអ៊ីនធឺណិត។
ការផ្លាស់ប្តូររបស់នាង បានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន Thuy Nguyen បានចង្អុលបង្ហាញថា នាងពិតជាភ្ញាក់ផ្អើល និងមានមោទនភាព ដែលមានមនុស្សឃើញការខិតខំរបស់នាង។ នាងក៏សង្ឃឹមដែរថា នេះនឹងជួយជំរុញទឹកចិត្តក្មេងស្រីវ័យក្មេងផ្សេងទៀតឱ្យមានទំនុកចិត្ត និងកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ មិនថារូបរាង ការគិត ឬការងាររបស់ពួកគេឡើយ។
Thuy Nguyen សារភាពថា កាលនៅជាសិស្ស នាងគិតតែពីការខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះ សូម្បីតែចូលរៀននៅវិទ្យាល័យក៏ដោយ។ នាងបានលះបង់ខ្លួនក្នុងការសិក្សាយ៉ាងលំបាក។ ពេលខ្លះ នាងគេងបានតែ ៣ ម៉ោងប៉ុណ្ណោះ ប្រើពេលដែលនៅសល់ដើម្បីសិក្សា ពិនិត្យមើលការប្រឡង និងរៀបចំខ្លួនដើម្បីចូលរួមការប្រកួត។ ក្នុងអំឡុងពេលនោះ នាងមិនសូវខ្វល់ពីរូបរាងរបស់នាងនោះទេ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី បើក្រឡេកទៅក្រោយវិញ នាងមិនមានអារម្មណ៍សោកស្ដាយអ្វីឡើយ។ ដោយសារតែនាងប្ដេជ្ញាចិត្ត ក្នុងការអភិវឌ្ឍចំណេះដឹងខ្លួនឯង ដើម្បីជាការជួយបង្កើតឱកាសល្អ សម្រាប់ការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ Thuy Nguyen បានបន្តទៅសិក្សានៅសាកលវិទ្យាល័យ Foreign Trade និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រល្អឥតខ្ចោះ។ បន្ទាប់មក នាងបានទៅធ្វើការនៅក្រុមហ៊ុនឈានមុខមួយ ដែលមានលក្ខខណ្ឌតឹងរ៉ឹងក្នុងការជ្រើសរើសបុគ្គលិក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងទទួលបានបទពិសោធន៍ជីវិតកាន់តែច្រើន នាងចាប់ផ្តើមយល់ពីសារៈសំខាន់នៃរូបរាង ដែលជាហេតុផលធ្វើឱ្យនាងត្រូវចេះថែរក្សាខ្លួនឯងឱ្យបានច្រើន រួមទាំងការពាក់ដង្កៀប ការទៅហាត់ប្រាណ និងទទួលទានអាហារដែលផ្តល់សុខភាពផងដែរ។
Thuy Nguyen បាននិយាយថា៖ «ខ្ញុំយល់ថា រូបរាងមិនតំណាងឱ្យតម្លៃពេញលេញរបស់មនុស្សនោះទេ។ មនុស្សម្នាក់ៗមានសម្រស់ និងរូបរាងរៀងៗខ្លួន។ ខ្ញុំគិតថា យើងអាចសប្បាយចិត្ត ដូច្នេះអ្នកគួរតែផ្តោតលើការស្រលាញ់ខ្លួនឯង ជឿជាក់លើខ្លួនឯង វាមិនមែនជាការប្រៀបធៀបខ្លួនឯងនឹងអ្នកណានោះទេ»។
ប៉ុន្តែមិនថារូបរាងរបស់អ្នកមានភាពទាក់ទាញយ៉ាងណានោះទេ Nguyen បានលើកឡើងបែបនេះថា អ្វីដែលមនុស្សចាប់អារម្មណ៍បំផុត គឺជាប្រវត្តិនៃការអប់រំ និងសមិទ្ធផលរបស់ពួកគេ។ ឥឡូវនេះ នាងបានបន្តជោគជ័យក្នុងអាជីពរបស់នាង ហើយបានក្លាយជាប្រធានគ្រប់គ្រងសាខានៅក្រុមហ៊ុនមួយ និងជាទីប្រឹក្សា និងតំណាងឲ្យប្រទេសវៀតណាម ក្នុងគម្រោងចាប់ផ្តើមអាជីវកម្មនៅសិង្ហបុរី ហើយនាងត្រូវបានអញ្ជើញឱ្យធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យផងដែរ ដើម្បីនាំយកបទពិសោធន៍ពិតពីពិភពជំនួញ ដើម្បីបញ្ជូនចំណេះដឹងដល់អ្នកដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង