ឆ្នាំជូត ៖ រាសីល្អមធ្យម។ ការងាររបស់អ្នកជួបការលំបាកខ្លះ តែចុងក្រោយនៅតែអាចដោះស្រាយបាន។ មានឱកាសវិនិយោគល្អ អាចបានចំណូលក្រាស់ក្រែល។ មនោសញ្ចេតនា ៖ អ្នកនៅលីវកុំដោយសារតែខ្លាចអារម្មណ៍ឯកោប្រញាប់ចាប់ផ្តើមទំនាក់ទំនងថ្មីដែលមិនច្បាស់លាស់។ ទិសនាំលាភ៖ លិច តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ខៀវ ខ្មៅ។ ឆ្នាំយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នបញ្ចៀសកុំឲ្យមានវិវាទក្នុងការងារជាមួយមិត្តភក្តិរួមអាជីព ព្រោះមិនអំណោយផលល្អដល់អ្នក។ ចេញក្រៅមិនត្រូវយកលុយកាក់ឬរបស់មានតម្លៃច្រើនតាមខ្លួនបង្ការត្រូវចោរលួច។ មនោសញ្ចេតនា ៖ ត្រូវចេះជ្រើសរើសពាក្យសំដីនិយាយឲ្យទន់ភ្លន់កុំបង្កការប៉ះទង្គិចផ្លូវចិត្តឲ្យដៃគូ។ ទិសនាំលាភ៖ ជើង តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ , ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំថោះ៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ អាស្រ័យដោយស្នាដៃឆ្នើមក្នុងការងារ ហេតុនេះអ្នកមានឱកាស ត្រូវបានថ្នាក់លើទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យធ្វើ។ ថ្ងៃនេះអ្នកអាចបង្កើនចំណូលថែមដោយការវិនិយោគតូចៗ។ មនោសញ្ចេតនា ៖ អ្នកនៅលីវកុំអង្គុយនៅតែផ្ទះរង់ចាំគូព្រេង ត្រូវចូលរួមសកម្មភាពប្រាស្រ័យទាក់ទងនៅខាងក្រៅឲ្យបានច្រើន ទើបសង្ឃឹមរកឃើញមនុស្សដ៏សក្តិសមសម្រាប់ខ្លួន។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើន មានឱកាសសហការល្អ ត្រូវបានថ្នាក់លើជឿជាក់ អ្នករួមការងារគាំទ្រ។ ថ្ងៃនេះអ្នកមានលាភចូល ទោះមិនច្រើនតែក៏ធ្វើឲ្យអ្នកសប្បាយចិត្តបំផុត។ មនោសញ្ចេតនា ៖ មានភាពសោមនស្សរីករាយ និងសុភមង្គលជាមួយគូស្នេហ៍។ ទិសនាំលាភ ៖ពាយ័ព្យ តំណម ៖អាគ្នេយ៍។ ពណ៌នាំសំណាង៖ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ដើមឈើខ្ពស់ជួបខ្យល់ខ្លាំង មហិច្ឆិតាធំនឹងរងសម្ពាធធំ ការប្រកួតប្រជែងក៏ច្រើន ត្រូវអត់ធ្មត់និងប្រឹងប្រែង។ ចំណូលទទួលបានពីការប្រឹងប្រែង ត្រូវព្យាយាមបន្ថែមទៀត។ មនោសញ្ចេតនា ៖ ពុំទាន់មានការរីកចម្រើនក្នុងទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភ ៖ ជើង តំណមទិស ៖កើត។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងាររក្សាបានស្ថិរភាព ហើយស្មារតីធ្វើការក៏ល្អ ហេតុនេះគ្រប់យ៉ាងសុទ្ធតែមានលទ្ធផលដូចបំណង។ រាសីល្អរកស៊ីអ្វីក៏ជោគជ័យ ចំណូលហូរចូលមិនដាច់។ មនោសញ្ចេតនា ៖ ត្រូវរក្សាភាពស្មោះត្រង់ចំពោះគ្នា កុំឈរនៅភ្នំនេះសំឡឹងទៅភ្នំនោះ។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ភាពបរាជ័យក្នុងការងារត្រូវបានដោះស្រាយដោយការគាំទ្ររបស់ដៃគូសហការ ដូច្នេះត្រូវយកចិត្តទុកដាក់កសាងល្អទំនាក់ទំនងជាមួយគ្នា។ ថ្ងៃនេះអ្នកមានឱកាសទទួលបានកាដូដ៏មានតម្លៃ។ មនោសញ្ចេតនា ៖ មានជំហានរីកចម្រើនខ្លាំងក្នុងទំនាក់ទំនងជាមួយគូស្នេហ៍។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ បៃតង។ អ្នកយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារត្រួវប្រយ័ត្នមានអ្នកចង់ប្រជែងដណ្តើមតួនាទី ត្រូវខំប្រឹងប្រែងកុំឲ្យមានការថ្លោះធ្លោយនាំឲ្យគេចាប់កំហុសបាន។ វិនិយោគត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្ត។ មនោសញ្ចេតនា ៖ រាសីកំពុងមិនល្អ ត្រូវចៀសវាងកុំឲ្យមានទំនាស់នឹងគ្នា។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ជើង។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ថ្ងៃនេះអ្នកនឹងជួបឱកាសល្អ ដើម្បីពង្រីកបុព្វហេតុត្រូវក្តាប់យកឲ្យបាន។ លុយចូលតាមទ្វារមុខ បែរជាចេញតាមទ្វារក្រោយ ចាយវាយគ្មានផែនការនឹងធ្វើឲ្យអ្នកជួបការលំបាកហិរញ្ញវត្ថុជាប្រចាំ។ មនោសញ្ចេតនា ៖ អារម្មណ៍ឯកោ ក៏ជាបទពោសោធន៍ចាំបាច់ដើម្បីអាចយល់ពីតម្លៃ និងចេះគោរពពេលមានសុភមង្គល។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ ។ ឆ្នាំយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារទោះបីមានឱកាសតែល្អអាក្រក់ស្មានមិនដល់ , ត្រូវប្រយ័ត្នប្រយែងពេលសម្រេចចិត្ត។ មិនត្រូវដេករង់ចាំព្រេងវាសនា មានតែការប្រឹងប្រែងដោយខ្លួនឯង ទើបអ្នកអាចសម្រេចក្តីប្រាថ្នាធំក្នុងជីវិត។ មនោសញ្ចេតនា ៖ ពេលឯកោធ្វើឲ្យអ្នកនឹកឃើញឡើងវិញរឿងចាស់ នាំឲ្យសភាពផ្លូវចិត្តសោកសៅ។ ទិសនាំលាភ ៖ និរតី តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំវក៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ស្ថិរភាពក្នុងការងារជួយឲ្យអ្នកមានប្រាក់ចំណូលនឹងនរត្រូវខិតខំបន្តទៀត អ្នកនឹងសម្រេចបានលាភធំ។ វិនិយោគភាគហ៊ុនចាំបាច់ត្រូវយល់ដឹង មិនត្រូវធ្វើតាមគេអូសទាញ។ មនោសញ្ចេតនា ៖ ដោយសារតែពាក្យចំអែចំអន់របស់អ្នកផ្សេងនាំឲ្យអ្នកទាំង២ងាយមានការឈ្លោះប្រកែកគ្នា។ ទិសនាំលាភ ៖ កើត តំណមទិស ៖ លិច។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ ។ សភាពផ្លូវចិត្តមិនល្អ ងាយកើតទំនាស់ជាមួយអ្នកផ្សេងនាំឲ្យឥទ្ធិពលដល់ការងារ។ អ្នកមិនត្រូវចាយវាយខ្ជះខ្ជាយទិញរបស់ដែលមិនចាំបាច់ ព្រោះចំណូលបានមិនទៀងទាត់ ប្រយ័ត្នចុងខែមិនទាន់រត់រកខ្ចីប្រាក់គេ។ មនោសញ្ចេតនា ៖ ពិបាករីកចម្រើនទៅមុខក្នុងរឿងមនោសញ្ចេតនាជាមួយដៃគូ។ ទិសនាំលាភ ៖ កើត តំណមទិស ៖និរតី។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំថោះ៕