រៀងរាល់ឆ្នាំគូស្នេហ៍មកពីពាសពេញពិភពលោក បាននាំគ្នាមកកាន់ប្រជុំជន Sonkajarv តូច១ នៅហ្វាងឡង់ ដើម្បីប្រកួតប្រជែងគ្នា ក្នុងការប្រលងលីប្រពន្ធ ។
វិញ្ញាសារកីឡាចម្លែកនេះ មានប្រភពពីទំនៀមទម្លាប់ “លួចប្រពន្ធ” របស់ពលរដ្ឋនៅភាគបូព៌ា ប្រទេសហ្វាំងឡង់ ពីបុរមបុរាណមក ។ តាមនោះ បុរសៗច្រើនលួចចូលទៅកាន់ភូមិដទៃ ដើម្បីលួចចាប់យកភរិយារបស់បុរសនៅភូមិនោះ រួចលីរត់មកភូមិខ្លួន បង្ខំឲ្យធ្វើជា… ប្រពន្ធ ។
គូស្នេហ៍ទាំងនេះ ត្រូវអនុវត្តវិញ្ញាសារលំបាកលំបិនច្រើន ក្នុងនោះគឺការលីឆ្លងកាត់ ភក់ល្បាប់… ។
នារីដែលអាចចូលរួមបានត្រូវមានទម្ងន់យ៉ាងចិត ៤៩គីឡូក្រាម និងអាយុលើសពី ១៧ឆ្នាំ ក្នុងករណីទម្ងន់មិនគ្រប់ត្រូវភ្ជាប់បន្ថែមបាឡូដាក់របស់របរមួយទៀត ដើម្បីឲ្យគ្រប់ទម្ងន់ ៕ ចន្ទ្រា