មង្គលការរបស់គូស្នេហ៍មួយគូនៅប្រទេសចិន បានក្លាយជាអពមង្គលទៅវិញ ខណៈធរណីបានលេបត្របាក់ភ្ញៀវចូលរួមមួយចំនួន ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែកក្កដា ក្នុងពិធីមង្គលការមួយនៅសណ្ឋាគារ Platinum Business នាទីក្រុង Shijiazhuang ប្រទេសចិន ។
ធរណីបាន “ហាមាត់” លេបយកភ្ញៀវ១តុ មានគ្នា ៦នាក់ ដែលកំពុងពិសារអាហារដ៏ឆ្ងាញ់ពិសារ ប៉ុន្តែសំណាងលញអ ដែលមានមនុស្ស ៣នាក់ប៉ុណ្ណោះ ក្នុងចំណោមជនរងគ្រោះបានរងរបួស ។
តាមអ្នកនាំពាក្យនៃអាជ្ញាធរសុវត្ថិភាពពលកម្មទីក្រុងនេះ មូលហេតុគឺបណ្តាលមកពីបំពង់ទឹកនៅក្រោមដីបានបែកធ្លាយធ្វើឲ្យដីនៅខាងក្រោមត្រូវហូរច្រោះទៅជាភក់ល្បាប់ ៕ ចន្ទ្រា