នាយកដ្ឋានឧទ្យានជាតិ សត្វព្រៃ និងរុក្ខជាតិ (DNP) របស់ប្រទេសថៃ ថ្មីៗនេះ បានចែករំលែករូបថតនៃសត្វខ្លា១ក្បាល កំពុងដើរលេងនៅក្នុងឧទ្យានជាតិ Bang Lang ក្នុងខេត្ត Yala ដែលជាការមើលឃើញដ៏កម្រនាពេលបច្ចុប្បន្ននេះ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ DNP បានអះអាងថា នៅក្នុងប្រទេសថៃ សត្វខ្លាមួយក្បាលនោះ ត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិ Bang Lang និងដែនជម្រកសត្វព្រៃ Hala-Bala នៅភាគខាងត្បូងនៃប្រទេសជាប់ព្រំដែនប្រទេសម៉ាឡេស៊ី។
ត្រូវបានគេចាត់ថ្នាក់ថាជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់ IUCN, សត្វខ្លានោះត្រូវបានប្រទះឃើញដោយ DNP ដោយសារការអនុវត្តប្រព័ន្ធ “Smart Patrol” ដែលត្រូវបានតំឡើងដើម្បីជួយតាមដាន និងតាមដានសត្វព្រៃ និងទប់ស្កាត់ការគំរាមកំហែងដល់ព្រៃឈើការពារ។
ជាពិសេស សត្វខ្លានេះត្រូវបានថតជាប់តាមកាមេរ៉ាអន្ទាក់ ដែលបង្កើតឡើងដោយ DNP ដើម្បីអង្កេតព្រៃឈើ និងប្រមូលព័ត៌មានបន្ថែមអំពីសត្វ។
ការប្រទះឃើញនេះ គឺគួរអោយកត់សម្គាល់ ដោយសារតែខ្លានោះ ពិតជាប្រភេទសត្វដំបូងគេ ដែលថតបានតាមកាមេរ៉ាដោយមន្ត្រី DNP ដែលបានបង្ហាញថា ពួកវានៅសល់ប៉ុន្មានក្បាលប៉ុណ្ណោះ នៅក្នុងព្រៃនៃប្រទេសថៃ។
DNP បានដាក់ឈ្មោះសត្វខ្លានេះថា “Bang Lang 01” តាមឈ្មោះឧទ្យានជាតិ ដោយសារតែវាជាប្រភេទសត្វដំបូងគេ ដែលចាប់បានតាមកាមេរ៉ាអន្ទាក់នៅទីនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង