Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​បាន​ស្រ្តី​ម្នាក់​ចូ​ល​មក «ជិត» នៅ​ច្រកព្រំ​ដែន បុរស​ម្នាក់​ស្រាប់តែ​មាន​អារម្មណ៍​ដូច-ត្រូវ-ថ្នាំ ប្រញាប់​ចូល Facebook ដើម្បី​ព្រមាន​អ្នកដទៃ​ឲ្យ​ប្រុងប្រយ័​ត្ន ខណៈស្រ្តីនោះសួរយ៉ាងចម្លែក…

យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Mothership របស់ប្រទេសសិង្ហបុរី, បុរសម្នាក់បានប្រញាប់ចូលបណ្តាញសង្គម ដើម្បីព្រមានដល់អ្នកដទៃ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីគាត់ត្រូវបានស្ត្រីម្នាក់ចូលទៅជិត ហើយសួរនាំយ៉ាងចម្លែកដែលទំនងសង្ស័យជាអ្នកដើរដាក់ថ្នាំតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅច្រកព្រំដែន Johor Bahru ដែលស្ថិតនៅចន្លោះព្រំដែននៃប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កាលពីវេលាម៉ោង ១០ និង ២០ នាទី យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពួកគេបានជួបគ្នានៅហាងស្ករគ្រាប់ Rotiboy នៅអគារគយ Sultan Iskandar នៅច្រកទ្វារព្រំដែន Johor Bahru ជាកន្លែងដែលជនជាតិសិង្ហបុរីជាច្រើនមកញឹកញាប់។

ពេល​ស្ត្រី​នោះ​ចូល​ទៅ​ជិត ហើយ​សួរ​សំណួរ​មួយ​ចំនួន បុរសរូបនោះដែលមានឈ្មោះ Jayden បានប្រាប់ថា គាត់ចាប់ផ្តើមមាន​អារម្មណ៍​ស្រឡាំងកាំង​ភ្លាមៗ។ ប៉ុន្តែ ជាសំណាងល្អ ដែលគាត់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សាខ្លួនគាត់ឱ្យប្រុងប្រយ័ត្នតាមដែលអាចធ្វើទៅបាន និងមានពេលចាកចេញយ៉ាងលឿន បើមិនដូច្នេះទេ ប្រាកដជាគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងចំពោះគាត់នោះទេ។

Jayden បានរៀបរាប់ឲ្យដឹងថា៖ «ខ្ញុំទើបតែមកដល់ Johor Bahru ។ ខ្ញុំនៅជិតហាងលក់ទំនិញ Rotiboy នៅអគារគយ, អន្តោប្រវេសន៍ និងកន្លែងដាច់ពីគេ ហើយស្ត្រីជនជាតិចិនម្នាក់បានសួរខ្ញុំថា ‘តើអ្នកធ្វើការនៅប្រទេសសិង្ហបុរីទេ? ថ្ងៃស្អែកជាថ្ងៃដំបូងរបស់ខ្ញុំដែលធ្វើការនៅប្រទេសសិង្ហបុរី តើអ្នកដឹងការងារក្រៅម៉ោងណាមួយដែលអ្នកអាចណែនាំខ្ញុំបានទេ?»។

Jayden បានបន្តថា៖ «ខ្ញុំ​ឆ្លើយ​ថា​អត់​ដឹងទេ។ នៅពេលដែលខ្ញុំឮសំលេងរបស់នាង ទោះជាខ្ញុំទប់ដង្ហើមក៏ដោយ ក៏ខ្ញុំនៅតែធុំក្លិនអ្វីមួយពីនាង ហើយខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍វិលមុខ។ បន្ទាប់មក ខ្ញុំបានប្រាប់នាងថាខ្ញុំមិនមានពេលទេ។ ខ្ញុំ​គិត​ថា នាង​ជា​ក្រុម​អ្នក​ធ្វើ​ពុតត្បុត។ ប៉ុន្តែ​សំណាង​ល្អ ​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព»។

លោក Jayden ក៏​បាន​ថត​រូប​ខ្នង​របស់​ស្ត្រី​ដែល​និយាយ​ជាមួយ​គាត់ ហើយ​បង្ហោះ​រឿង​នេះ​តាម​អ៊ីនធឺណិត​ដើម្បី​ព្រមាន​អ្នក​ដទៃ។

ក្រោយ​បង្ហោះ​ភ្លាម អត្ថបទ​របស់​បុរស​រូប​នេះ​បាន​ទទួលការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ត្រូវ​បាន​គេ​ចែក​រំលែក​ជាង ៧០០០ ដង។ មនុស្ស​ជា​ច្រើន​ក៏​បាន​បញ្ចេញ​មតិ​ដោយ​បញ្ជាក់​ថា ​ស្ត្រី​រូប​នោះ​គឺ​ជា​សមាជិក​នៃ​ក្រុម​ធ្វើ​ពុត​ ដែលបាន​ទៅ​គ្រប់​ទី​កន្លែង ​ក្នុង​គោល​បំណង​បោកប្រាស់​មនុស្ស​ដែល​មិន​មែនការប្រុងប្រយ័ត្ន។ ក្រៅ​ពី​នេះ​ក៏​មាន​មនុស្ស​មួយ​ចំនួន​បានគិត​ថា ​បុរស​នោះ​ប្រហែល​ជាទទួលរងឥទ្ធិពលថ្នាំ របស់ស្រ្តីរូបនោះហើយ ប៉ុន្តែ សំណាងដែលគាត់អាចប្រញាប់ដកខ្លួនចេញទាន់។

ក្នុងនោះផងដែរ ក៏មាន​មនុស្ស​ម្នាក់​បាន​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​បុរស​នោះរង​គ្រោះ​ដោយ​ក្លិន​ក្រអូប​ចម្លែក​ពី​មនុស្ស​ស្រី ប៉ុន្តែ​ នាងបែរជាមិនមានបញ្ហាអ្វី? អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់ ​បាន​សន្និដ្ឋានថា ​បុរស​នោះ​អាច​នឹង​មាន​អារម្មណ៍​វិលមុខ ​ព្រោះ​គាត់​ទប់​ដង្ហើម​យូរ​ពេក។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើស្ត្រីអាថ៌កំបាំងដែលលោក Jayden លើកឡើងនោះ គឺជាមនុស្សដែលមានសមត្ថភាពក្នុងការធ្វើពុតត្បុត ក្នុងគោលបំណងបោកប្រាស់ ឬយ៉ាងណានោះទេ ប៉ុន្តែនៅក្នុងខែមេសា ឆ្នាំ២០២៣ មានករណីស្ត្រីម៉ាឡេស៊ីម្នាក់ត្រូវបានបោកប្រាស់តាមរបៀបស្រដៀងគ្នានេះ ដោយបានប្រគល់គ្រឿងអលង្ការមាសរបស់ខ្លួនមានតម្លៃ 70,000 Ringgit (ស្មើជិត ១,៥០០០ ដុល្លារ) និងសាច់ប្រាក់ចំនួន 1,600 Ringgit (ស្មើនឹងជាង ៣០០ ដុល្លារ) ដល់ជនចម្លែកជាលើកដំបូង បន្ទាប់ពីធ្លាក់ក្នុងស្ថានភាពសន្លប់បាត់បង់ស្មារតី។

ករណីផ្សេងទៀត គឺស្ត្រីម្នាក់ខណៈកំពុងលក់ដូរ ស្រាប់តែមានស្ត្រីម្នាក់រត់មកពីកន្លែងណាមួយ មកយំអង្វរស្ត្រីរងគ្រោះ ដោយនិយាយថា នាងចង់ជួយសង្គ្រោះកូនស្រីរបស់នាង។ រំពេចនោះ ក៏មានស្ត្រី​ម្នាក់​ទៀត ​បាន​បង្ហាញ​ខ្លួន​ដែរ ហើយ​និយាយ​ថា​នាង​ស្គាល់ «អ្នក​ជំនាញ ដែល​អាច​ជួយ​បាន។ ពេលនោះជនរងគ្រោះបាននាំនារីចម្លែកទាំងពីរនាក់មកផ្ទះ ប្រគល់គ្រឿងអលង្ការឱ្យពួកគេទាំងអស់ ហើយថែមទាំងដកប្រាក់ប្រគល់ឱ្យពួកគេថែមទៀតផង។ ក្រោយ​ពេល​កើតហេតុ​ ទើប​ដឹង​ថា​ចាញ់​បោក​គេ​ ក៏​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​រាយការណ៍​ពី​ករណីនេះ។ តែក៏មិនច្បាស់ទេថា ប៉ូលីសបានជួយនាងយកលុយពីអ្នកបោកប្រាស់មកវិញឬអត់ ប៉ុន្តែរឿងនេះបានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងចោទជាសំណួរថា តើការដាក់ថ្នាំសណ្តំពិតជាមានមែនទេ?។

ដើម្បីពន្យល់ពីរឿងនេះ អ្នកជំនាញនិយាយថា សមត្ថភាពដាក់ថ្នាំសណ្តំ គឺពិតជាមានពិត ប៉ុន្តែមនុស្សដែលមានសមត្ថភាពដ៏មិនធម្មតាមួយនេះ គឺកម្រណាស់ ដែលបង្ហាញខ្លួនតែក្នុងប្រទេសមួយចំនួនជុំវិញពិភពលោកប៉ុណ្ណោះ។ អ្វីដែលគេហៅថាទម្រង់នៃការដាក់ថ្នាំសណ្តំ ដើម្បីប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃ តាមពិតគ្រាន់តែជាប្រភេទក្លិនក្រអូបដែលមានធាតុផ្សំ ដែលអាចបណ្តាលឱ្យវងេ្វងស្មារតី និងបាត់បង់ឆន្ទៈបណ្តោះអាសន្ន។

ក្លិនក្រអូបអាចជាថ្នាំទឹក ឬក្លិនក្រអូបដែលត្រាំចូលទៅក្នុងវត្ថុ ហើយនៅពេលវាឆ្លងកាត់មុខជនរងគ្រោះ ធ្វើឱ្យស្ពឹកស្រពន់លែងដឹងបណ្តោះអាសន្ន។ លើសពីនេះ វិធីនេះក៏អាចប្រើល្បិចរួមផ្សំគ្នា ដូចជាការប្រើពាក្យសម្តីដើម្បីបង្វែរអារម្មណ៍ ឬប្រើដៃរហ័ស និងភ្នែករហ័សដើម្បីធ្វើឱ្យជនរងគ្រោះ ជាធម្មតាមនុស្សចាស់ដែលមានការរ៉េផ្លេចយឺត ឬអ្នកដែលមានស្មារតីទន់ខ្សោយ មិនអាចគ្រប់គ្រងទ្រព្យសម្បត្តិបានឡើយ។

ដូច្នេះដើម្បីទប់ស្កាត់ករណីទាំងនេះ នៅពេលជួបមនុស្សចម្លែក គឺត្រូវយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ពួកគេ។ ប្រសិនបើអ្នកគ្រាន់តែជួបពួកគេ ហើយពួកគេសុំឱ្យអ្នកបិទទូរស័ព្ទ ឬអានសំបុត្រ ឬធ្វើអ្វីផ្សេងទៀត សូមកុំធ្វើវាឱ្យសោះ ព្រោះវាងាយធ្លាក់ក្នុងអន្ទាក់របស់ពួកគេ។ ជៀសវាង​ឈរ​ក្បែរ​ពួកគេ យក​ល្អ​គួរតែ​រក្សា​ចម្ងាយ ឬ​ចាកចេញ​ទៅ​កន្លែង​ផ្សេង​ឱ្យ​បានលឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×