Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! នារី​ម្នាក់​អង្គុយ​ទ្រ​ហ៊ោ​យំ ផ្អើល​មនុស្សម្នា​ក្នុង​ព្រលា​ន ដោយសារ​យន្តហោះ​ចាកចេញ​ទៅបា​ត់ នោះ​ក៏​ព្រោះតែ​នាង «ងប់​ងល់» ធ្វើ​រឿង​ដ៏​ហួសចិត្ត​មួយ​នេះ…

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឬ 11.11 ដែលត្រូវបានគេហៅថាពិធីបុណ្យទិញទំនិញអនឡាញដ៏ធំបំផុតប្រចាំឆ្នាំ ជាពិសេស​នៅ​ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា «​ទិវា​អ្នក​នៅ​លីវ​ជាតិ» ដូច្នេះ​អ្នក​នៅ​លីវ​អាច​​ដើរ​ទិញ​ឥវ៉ាន់យ៉ាងរីករាយ។ ហើយឆ្លើយតបសម្រាប់ថ្ងៃដ៏ពិសេសនេះ វេទិកាហាងអនឡាញបានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីកាត់បន្ថយតម្លៃរបស់ពួកគេយ៉ាងធំ ពោលគឺរាល់មុខទំនិញគឺថោកៗបំផុត។ ដូច្នេះ​អ្នក​ទិញ​ទំនិញ​ទាំង​អស់​មិន​ចង់​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ឡើយ។

យ៉ាងណាមិញ ទាក់ទងថ្ងៃបញ្ចុះទំនិញដ៏មិនធម្មតានេះផងដែរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រ CTWANT បានរាយការណ៍ថា មាននារីវ័យក្មេងម្នាក់នៅក្នុងប្រទេសចិន នាង​បាន​ជក់ចិត្ត​យ៉ាងខ្លាំង ទៅនឹង​ការទិញ​ទំនិញ​ក្នុង​អំឡុង​ពិធីបុណ្យថ្ងៃ 11.11 រហូត​ដល់​បាត់បង់​ស្មារតី និង​ពេលវេលា ដែលជាហេតុធ្វើឲ្យនាងត្រូវខកខានជើង​យន្តហោះវិលត្រឡប់ទៅផ្ទះវិញ ហើយអង្គុយយំនៅកណ្តាលអាកាសយានដ្ឋាន ធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលជាខ្លាំងតែម្តង ហើយ​ក៏បាន​ក្លាយ​ជា​ប្រធាន​បទ​បង្កការវែកញែក និងអស់សំណើចព្រោងព្រាតនៅលើលើ​អ៊ីនធឺណិត។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នារីរូបនេះបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ផែនការធ្វើដំណើររបស់នាង។ នាងបានមកដល់អាកាសយានដ្ឋានសៀងហៃទាន់ពេល។ ប៉ុន្តែ ដោយសារតែនៅសល់ពេលច្រើនមុនពេលឡើងយន្តហោះ ហើយខណៈពេលដែលកំពុងរង់ចាំ នាងបានបើកទូរស័ព្ទឆែកមើល និងឆ្លៀតដើរទិញឥវ៉ាន់អនឡាញនៅថ្ងៃ 11.11។ តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺថាស្រ្តីរូបនេះបាន «ជ្រមុជខ្លួន» នៅក្នុងពិភពនៃការបញ្ចុះតម្លៃដ៏ធំ រហូតដល់ថ្នាក់មិន​ដឹង​ថាពេលវេលាហោះហើរ​បាន​កន្លង​ផុត​ទៅ​ជា​យូរ​មក​ហើយនោះទេ។

រហូតដល់នាងដឹងខ្លួនវិញ ទើបនាងដឹងថា ជើងហោះហើររបស់នាងបានចេញដំណើរទៅហើយ ដែលធ្វើឱ្យនាងភ្ញាក់ផ្អើល និងបានអង្គុយទ្រហ៊ោយំនៅកណ្តាលអាកាសយានដ្ឋានអស់មួយសន្ទុះធំ។ ទោះជាយ៉ាងណា បន្ទាប់មកនាង​បានស្ងប់អារម្មណ៍ ក្រោក​ឡើង​​ជូត​ទឹកភ្នែក ហើយបានទៅសួរបុគ្គលិកអាកាសយានដ្ឋាន ដើម្បីស្នើសុំការផ្លាស់ប្តូរជើងហោះហើរ ហើយនាងក៏បានឡើងយន្តហោះបន្ទាប់ដោយជោគជ័យ។

នារីវ័យក្មេងរូបនេះ បាននិយាយថា «ខ្ញុំបានរៀនមេរៀនមួយ ហើយខ្ញុំនឹងមិនឲ្យខកខានពេលឡើងយន្តហោះ ដោយសារតែការទិញទំនិញតាមអ៊ីនធឺណិតបែបនេះម្តងទៀតទេ»។

បន្ទាប់ពីវីដេអូឃ្លីបនៃហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ឃើញថាទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។ មនុស្ស​ជា​ច្រើន​បាន​ឃើញ​បែប​នេះ​ហើយ បានបង្ហាញក្តី​អាណិត​អាសូរ និងក៏ទប់សំណើចមិនបានផងដែរ។ ពួកគេបាន​យល់ថា ​នេះ​ជា​មេរៀន​ពិត​ក្នុង​ការទិញ​ទំនិញ​តាម​អន​ឡាញ ដោយ​ចង្អុល​បង្ហាញ​ថា “​ជាធម្មតា​ការទិញ​ទំនិញ​នៅ​ថ្ងៃទី ១១.១១ ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ជាពិសេស​ក្នុង​ស្ថានភាព​ពិសេស​ដែល​ត្រូវ​តែប្រយ័ត្ន​ពេលវេលាបំផុត ពោលគឺត្រូវរម្លឹកខ្លួនឯងឲ្យបានច្រើនដង​។ មនុស្សម្នាក់ទៀតបាននិយាយថា «11.11 បានធ្វើឱ្យមនុស្សជាច្រើនក្ស័យធន និងបំផ្លាញ គ្រាន់តែមួយភ្លែតសោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×