Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ទ្រាំ​ពុំ​បា​ន! ព្រះ​គ្រូ អ៊ុង មុ​ន្នី បាន​ព្រលះ​ទៅកាន់​អន្ទិ​ត សាន សុ​ជា ក្រោយ​បួស​រៀន​ឡើង «ឆេះ​គម្ពីរ» បែរ​និយាយ​ថា ថ្ងៃ​សិលជា​ថ្ងៃ​ចង្រៃ ដោយសារតែ​ជំនឿ​របស់​មនុស្ស​រាល់ថ្ងៃ

ជាការពិតណាស់ តាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា នោះនៅរៀងរាល់ថ្ងៃសិល ញាតិញោមពុទ្ធបរិស័ទជាពិសេសលោកយាយលោកតា គឺតែងតែយកចង្កាន់ទៅប្រគេនព្រះសង្ឃ និងអុជធូប សុំសុខសប្បាយទៅតាមជំនឿតរៀងមក។ តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំង គឺថ្មីៗនេះ អតីតសង្ឃល្បីឈ្មោះលោកអន្ទិត សាន សុជា បន្ទាប់ពីរៀបការប្រពន្ធរួច ស្រាប់តែបានចេញវីដេអូលើកឡើងថា ថ្ងៃសិលគឹជាថ្ងៃដែលធ្វើឱ្យមនុស្សគ្មានក្ដីសុខ ជាថ្ងៃមនុស្សចម្រើនអកុសល ព្រោះមនុស្សដែលទៅថ្វាយបង្គំសំពះ បន់ស្រន់ ព្រះស៊ីម៉ងអស់ហ្នឹង រៀងរាលថ្ងៃសិល គឺជាមនុស្សឯកកា គ្មានទីពឹង ជាមនុស្សមានបញ្ហាសតិ និងក៏បានសង្កត់ថា ព្រោះតែជំជឿរបស់មនុស្សបែបនេះហើយបានជាធ្វើឱ្យ ថ្ងៃសិល៍ដែលជាថ្ងៃដ៏ល្អប្រែទៅជាថ្ងៃចង្រៃ។

ដូចការគិតមិនខុស ក្រោយពីបានឃើញអន្ទិត សាន សុជា ចេញមកនិយាយហាក់បែកៗ មិនដូចកាលនៅបួសមិននិយាយបែបនេះ បានធ្វើឲ្យមហាជនសម្ដែងនូវអារម្មណ៍ហួសចិត្ត នឹកស្ដាយទឹកចិត្តធ្លាប់គោរពស្រលាញ់សឹងគ្រប់គ្នា និងក្តៅក្រហាយកាន់តែខ្លាំងដាក់ឲ្យបែបនេះថា៖ «ចេញម៉ាឃ្លីបនេះមក តិចលោកដាច់ចង្ងាន់ទៀត សម្រាប់ខ្ញុំថ្ងៃណាក៏ជាថ្ងៃសីលដែរ ហើយកុំបានថ្ងៃសីលហ្នឹងតើអី ព្រះសង្ឃបានញាតិញោមយកចង្ហាន់ទៅប្រគេនលោក ថាគេដឹងហើយគេមិនបែបន់អីទេ គេទៅគោរពព្រះសង្ឃ យកបាយសម្លរទៅតើ ហើយមេចទៀតហើយនៀក, បើលោក ជា ឯងគ្មានជំនឿលើសាសនា ហេតុអីសម្ងំបួសយូរម៉េស ឬមួយព្រោះតែយកជាមុខរបរ ដែលស្រណុកស្រួល លុយចូលច្រើនដោយមិនហត់នឿយ ហើយមនុស្សចាស់ក្មេងលើកដៃសំពះទៀត …! លោកឯងធ្លាប់បួសដែរហេតុអីបានជាលោកឯងនិយាយមកគ្មានដឹងអ៊ីចឹង និយាយចេញមកសុទ្ធតែព្រះស៊ីម៉ង,…»។

ជាមួយគ្នានេះផងដែរ ព្រះគ្រូ អ៊ុង មុន្នី ដែលទទួលបានការគោរពស្រលាញ់យ៉ាងច្រើន នៅលើបណ្តាញសង្គម បានបង្ហាញប្រតិកម្មខ្លាំងៗ ដាក់ទៅកាន់លោក សាន សុជា បែបៗនេះថា «សឹកមកវិញ រៀបការរួច បែរជាចេញចរិកមកឡេឡឺចឹង! អត់ចេះកែចរិកទេអី! ធ្វើឲ្យតែកូនខ្មែរ ប្រជាជនខ្មែរកាន់តែក្តៅក្រហាយ គេជេរគេស្តីប៉ុណ្ណឹងហើយ អត់ដឹងខ្លួន ឬមួយក៏ដល់ពេលវេលាវិនាស សមនឹងកម្មដែលខ្លួនបានសាងឡើង ហើយក្នុងខ្លួនហ្នឹងអត់ឆ្ងល់ទេអី ហេតុអ្វីបានជាប្រជាជនខ្មែរទាំងក្នុង និងក្រៅស្រុកគេ?? ដូចអត់ស្រួលទេ យូរៗទៅ ស្រាប់តែវាយប្រហារដល់ព្រះស៊ីម៉ងត៍ ដែលខ្លួនធ្លាប់ស្នាក់អាស្រ័យដោយសារ…»។

ព្រះគ្រូ អ៊ុង មុន្នី ក៏បានប្រាប់ទៅកាន់លោកអន្ទិតហាក់ឥតសាសនា សាន សុជា ដែលថាអ្នកមកថ្ងៃសិលសុទ្ធតែពួកចង្រៃ ឲ្យបានភ្លឺភ្នែកថា ថ្ងៃសិល ថ្ងៃឧបោសថសិល ថ្ងៃខែដាច់ គឺជាទំនៀមទម្លាប់ ព្រៃណីជាតិ ដែលប្រជាជនខ្មែរភាគច្រើន តែងតែយកបាយ សម្ល ទៅប្រគេនព្រះសង្ឃ ដើម្បីជាការគោរពប្រតិបត្តិដល់ព្រះពុទ្ធ ហើយក៏បានអុជធូប បន់ស្រន់ ទៅតាមជំនឿអ៊ីចឹងទៅ។ ភ្ជាប់ការលើកឡើងនេះ ព្រះគ្រូ អ៊ុង មុន្នី ក៏បានដាក់ទៅកាន់លោក សាន សុជា យ៉ាងចាក់ដោតទៀតថា តើចង់ហាមពុទ្ធបរិស័ទលែងឲ្យទៅធ្វើបុណ្យសាងកុសលនៅថ្ងៃសិល៍ មែន ចង់កែរដ្ឋធម្មនុញ្ញមែន! សួរមើលតើអ្នកម្តាយរបស់ខ្លួន ធ្លាប់ដែលយកបាយសម្ល ទៅប្រគេនព្រះសង្ឃនៅថ្ងៃសិល៍ដែរឬអត់!??៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×