Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកឡើងថា ជំនួបវិនិយោគិនកម្ពុជា-ជប៉ុន ជាឱកាសស្វែងរក អត្ថប្រយោជន៍រួមដ៏មានសក្តានុពល

ភ្នំពេញ ៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាន នាយក ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ជំនួបធុរកិច្ច រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិន ជប៉ុន ទោះបីមានរយៈពេលខ្លី តែវាជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុនជួបគ្នា ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នានិង សិក្សា ស្វែងរក អត្ថប្រយោជន៍រួមនៃការវិនិយោគដ៏មានសក្តានុពលនៅកម្ពុជា។

លោកបណ្ឌិត អ៉ិន ចាន់នី បានថ្លែងលើកឡើងបែបនេះ នៅចំពោះមុខវិនិយោគិនមកពីប្រទេសជប៉ុន និងកម្ពុជាប្រមាណ៦០ក្រុមហ៊ុន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកា «ធុរកិច្ចភាពជាដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន» ដើម្បីសិក្សាស្វែងយល់ ដោយផ្ទាល់ពីឱកាសនិង សក្តានុពល វិនិយោគនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជា ការស្វែងរក ដៃគូ និងកិច្ច សហប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន។ វេទិកានេះ ផ្តូចផ្តើមឡើងដោយធនាគារ អេស៊ីលីដា សហការដោយសមាគមជប៉ុន-កម្ពុជា។

ជំនួបធុរកិច្ចរវាងដៃគូពាណិជ្ជកម្ម កម្ពុជា និងវិនិយោគិនជប៉ុន នៅឆ្នាំ២០២៣នេះ រៀបចំឡើងនៅស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគគិនជប៉ុនចំនួន ២៨ក្រុមហ៊ុន និងវិនិយោគគិនកម្ពុជាប្រមាណជាង ៣០ក្រុមហ៊ុន ដើម្បីជួបជជែកគ្នាសិក្សាស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជាគ្រាដែលវិបត្តិជំងឺកូវីដ-១៩បានធូរស្បើយនៅលើពិភពលោក។

សម្រាប់ លោកបណ្ឌិត អ៉ិន ចាន់នី ការៀបចំនេះ មិនមែនដើម្បីផលប្រយោជន៍របស់ធនាគារ អេស៊ីលីដា នោះទេ តែគឺដើម្បីផលប្រយោជន៍រួម មិនថាតែអ្នកវិយោគជប៉ុនឡើយ គឺស្វាគមន៍ទាំងអស់។

បើតាម លោកបណ្ឌិត អ៉ិន ចាន់នី វិនិយោគិនជប៉ុនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅលើទឹកដីកម្ពុជា ដែលជាទីកន្លែងផ្តល់នូវសុខ សន្តិភាពពេញលេញ និងសម្បូរបែប។ ទាំងនេះជាជម្រើសដ៏ត្រឹមត្រូវ ដែលប្រទេសកម្ពុជា ផ្តល់នូវលក្ខខណ្ឌវិនិយោគ ដ៏ល្អបំផុតដើម្បីបំពេញ តម្រូវការ ជូនវិនិយោគិនរួមមាន ៖ កត្តានយោបាយ សេដ្ឋកិច្ច និងសេ្ថរភាពសង្គម ។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម ជប៉ុន-កម្ពុជា រួមគ្នារៀបចំវេទិកា « ធុរកិច្ច រវាង ដៃគូ ពាណិជ្ជកម្មកម្ពុជា និងវិនិយោគិន ជប៉ុន» ។ វេទិកានេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹងនិងបំពេញតម្រូវការជូន ធុរជន ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចមួយចំនួនដូចជា វិស័យសំណង់ ទេសចរណ៍ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ព័ត៌មាន សុខាភិបាលកសិកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ និងបដិសណ្ឋារកិច្ចជាដើម៕

×