Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជប៉ុន​ម្នាក់​ដាំ «ដើមចេក» កណ្តាល​ទ្រូងផ្លូវ​ក្នុង​ទីក្រុង រហូត​ប្រមូល​ផល​ផ្លែ​បាន២ឆ្នាំ ទើប​អាជ្ញាធរ​ចុះ​ចាត់វិធានការ ដោយសារតែ…

ពិតជារឿងដ៏ភ្ញាក់ផ្អើល ដែលបុរសជនជាតិជប៉ុនម្នាក់ បានដាំដើមចេកជាច្រើនដើម នៅចំកណ្តាលទ្រូងផ្លូវធំមួយនៅក្នុងទីក្រុង ហើយពួកវាបានលូតលាស់រហូតចេញផ្លាផ្កែ អស់រយៈពេល២ឆ្នាំមកហើយ ទើបអាជ្ញាធរក្រុង Kurume មានចំណាត់ការ ក្រោយពីអ្នកដំណើរបានរអ៊ូរទាំ ពីផលប៉ះពាល់របស់វាក្នុងការបើកបរ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ ៥០ឆ្នាំ ម្នាក់ មកពីទីក្រុង Kurume ខេត្ត Fukuoka ថ្មីៗនេះត្រូវបានបញ្ជាឱ្យដកដើមចេកដែលគាត់បានដាំ និងថែទាំដោយខុសច្បាប់ នៅកណ្តាលទ្រូងផ្លូវទីក្រុងដ៏មមាញឹកមួយ អស់រយៈពេលពីរបីឆ្នាំ។ គេមិនច្បាស់ទេថាហេតុអ្វីបានជាបុរសនោះជ្រើសរើសដាំដើមឈើនៅលើដីសាធារណៈបែបនេះទេ ប៉ុន្តែនៅទីបំផុត ពួកវាបានលូតលាស់ធំរហូតដល់ចាប់ផ្តើមធ្វើឲ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកបើកបរ។

ករណីដ៏ចម្លែកនេះ គេបានរិះគន់ថា វាមិនមែនជាការលំបាកទេសម្រាប់អាជ្ញាធរ ក្នុងការកំណត់អត្តសញ្ញាណបុរសដែលទទួលខុសត្រូវលើដើមឈើនោះ ព្រោះថាគាត់ត្រូវបានដឹងថាបានស្រោចទឹករុក្ខជាតិត្រូពិចយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ហើយអស់រយៈពេលពីរឆ្នាំមកហើយ។ តែទោះជាយ៉ាងណា នៅពេលនោះ បុរសរូបនោះត្រូវបានបញ្ជាឱ្យដកដើមចេកទាំងនោះ ពុំនោះទេនឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន 500,000 យ៉េន (ស្មើជាង ៣០០០ ដុល្លារ)។

យ៉ាងណាមិញ បន្ទាប់​ពី​បាន​ដក​ដើម​ចេក​ទាំង​នោះរួច បុរសរូប​នោះ​បាន​ប្រាប់​អ្នក​កាសែត​​ថា «ពិតជា​ឯកាណាស់… ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ ដែល​គ្មាន​ដើម​ចេក​ដ៏​ស្អាត​របស់​ខ្ញុំ»។

គួរបញ្ជាក់ថា ដើមចេកកណ្តាលផ្លូវទាំងនោះ បានទទួលបានការចាប់អារម្មណ៍ទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្តាហ៍ ហើយនៅថ្ងៃនៃការដកចេញ ក្រុមអ្នកសារព័ត៌មានមកពីបណ្តាញព័ត៌មានធំៗ បានទៅដល់ទីតាំង។ ពួកគេបានសម្ភាសបុរសដែលបានដាំ ហើយបានថតគាត់ព្យាយាមញ៉ាំចេកមិនទាន់ទុំមួយផ្លែដែលគាត់បានកាប់ទាំងបង្ខំ។ វា​នៅខ្ចីពេក​មិន​អាច​បរិភោគ​បាន ប៉ុន្តែ​បុរស​នោះ​បាន​ញ៉ាំ​វា​យ៉ាង​រីករាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×