Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​កា​រ​គ្រោងទុ​ក! មិនដល់២៤ម៉ោង លោក យឹង សំ​អឿន ហៅ​ដួង នាយ​ប៉ុស្តិ៍​ស្រែចារ ត្រូវ​បាន​ដក​បញ្ឈរជើង និង​តែងតាំង​មេ​ប៉ុស្តិ៍​ស្តីទី​ជំនួស

បន្ទាប់ពីបានឃើញវីដេអូ នៃទង្វើដ៏មិនសមទំនងរបស់លោកមេប៉ុស្តិ៍ស្រែចារ ដែលបានទៅបញ្ឈប់ល្ខោនមិនឲ្យសម្តែងទាំងកណ្តាលទី ដែលធ្វើឱ្យផ្អើលពេញបរិវេណវត្ត និងកក្រើកនៅលើបណ្ដាញសង្គមរួចមក នៅមុននេះបន្តិច (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣) លោកមេប៉ុស្តិ៍រូបនេះ ត្រូវបានថ្នាក់លើដកបញ្ឈរជើងហើយ។

នេះបើយោងតាមលិខិតរបស់ «ស្នងការដ្ឋាននគរបាលខេត្តក្រចេះ» បានចេញសេចក្តីបំភ្លឺព័ត៌មានឲ្យសាធារណជនបានជ្រាបថា៖ «ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួរកលិខិតអនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្តែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យបានសម្រេចដាក់វិន័យចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបន្តថា៖ «សូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្ត។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមថ្លែងអំណគុណ និងត្រៀមដើម្បីទទួលរាល់កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមព័ត៌មាន»។

តែទន្ទឹមនឹងនេះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ «Reth Mony» បានចេញមុខមកបង្ហោះសារបញ្ជាក់ច្បាស់ៗថា៖ «លោក យឹង សំអឿន ហៅ ដួង នាយនគរបាលប៉ុស្តិ៍ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ត្រូវស្នងការដកបញ្ឈរជើង និងតែងតាំងមេប៉ុស្តិ៍ស្តីទីជំនួសវិញ ក្រោយពេលចុះបិទល្ខោននៅក្នុងកម្មពិធីបុណ្យកឋិនទាន វត្តអូរលុង ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×