នៅប្រទេសវៀតណាម កំពុងមានចលនាផ្អើលឈូរឆរ នាំគ្នាដាំចេក ដែលមានផ្លែពណ៌ក្រហម ធ្វើឲ្យរុក្ខជាតិ “ថ្មី” នេះ ត្រូវបានគេលក់ពូជជាគ្រាប់ ឬដើមតែម្តងក្នុងតម្លៃមិនធម្មតា ។ ដើមចេកកម្ពស់ពី ១៥-២០ សង់ទីម៉ែត្រ មានតម្លៃ ២០០.០០០ដុង (ប្រមាណ ៩ USD) ហើយបើគ្រាប់វិញ ១កញ្ចប់ តម្លៃ ២២០.០០០ដុង (១០ដុល្លារ) ។
ទន្ទឹមនោះគេក៏សង្កេតឃើញមានការផ្សាយពាណិជ្ជកម្មពីអ្នកច្បារជាច្រើននៅដាឡាត់ ប៊ិញយឿង ក្រុងហូជីមីញ ថា ពួកគេបានចំណូលសន្ធឹកសន្ធាប់ពីការដាំអម្បូរចេក មានប្រភពមកពីអូស្ត្រាលីនេះ ។
តាមនោះ ចេកក្រហមលក់បាន ២០០.០០០-៣០០.០០០ដុង/គីឡូក្រាម (ប្រមាណពី ៨-១៣ដុល្លារ) ។
គេហទំព័រមួយ ដែលផ្សាយលក់ពូជចេកក្រហម ហើយផ្សាយតម្លៃលក់ពី ២០០.០០០-៣០០.០០០ដុង/គីឡូក្រាម ។
អ្នកកាសែតវៀតណាមបានបើកការស៊ើបអង្កេតទទួលបានលទ្ធផលបឋមគឺ ៖ នៅក្នុងផ្សារណាត់មួយយូរដែរមកហើយ គេបានឃើញចេកក្រហមនេះ ហើយអ្នកលក់ប្រាប់ថាវាមានតម្លៃប្រហែលតែ ៤០០.០០០ដុង/គីឡូក្រាម (ជិត ២ដុល្លារ) ប៉ុណ្ណោះ ។
បន្តធ្វើការពិនិត្យមើលទីផ្សារលក់ដើមចេកនេះវិញ គឺគេពិតជាកំពុងលក់ក្នុងតម្លៃ១ដើម ១០០.០០០ដុង (ប្រមាណជាង ៨ដុល្លារ) ។
ហេតុនេះ ទើបប្រព័ន្ធផ្សព្វផ្សាយបានធ្វើការព្រមានថា កុំឲ្យប្រញាប់ប្រញាល់ជឿ ព្រោះតម្លៃ “ផលិតផល” ដែលគេប្រកាសនោះពុំពិតទេ ហើយទីផ្សារទៀតសោតក៏ពុំទាន់ឮថា មានក្រុមហ៊ុនណានាំចេញដែរ ។
និយាយរួម វាអាចជាល្បិចឃោសនា ដើម្បីលក់ដើមប៉ុណ្ណោះ ។
អ្នកនិយមខាងច្បារដំណាំស្រុកយើងគប្បីប្រយ័ត្ន! ៕ ចន្ទ្រា